ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថវិកា៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីចង់ឃើញព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថវិកា៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីចង់ឃើញព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយឃើញការបង្ហោះវីដេអូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលសាកសួរពីចំណាប់អារម្មណ៍របស់លោកតា លោកយាយ បានចាត់ឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាំយកថវិកាប្រគល់ជូនពួកគាត់ នៅរង្វង់មូលលោកតាដំបងគ្រញូង។

លោកតា និងលោកយាយដែលទទួលបានថវិកាឧបត្ថម្ភពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ​ ជាអតីត​មេភូមិ​ស្វាយបីដើម​ (ឆ្នាំ២០១៥-២០១៨)​ និងយាយឈ្មោះ ប៊ុន សាមី អាយុ​៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់​។

សូមជម្រាបថា តាមរយៈការសាកសួររបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ពួកគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីខេត្តបាត់ដំបង នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ហើយមកដល់ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ហើយបានសម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីបានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.