ខេត្តស្វាយរៀង : ផ្សាយផ្ទាល់ :
អនុញ្ញាតគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាអ្នកឧកញ៉ា
ឧញ៉ា លោក លោកស្រី ប្រិយមិត្តទាំងទាំងក្នុងនិងក្រៅប្រទេសដែលតែងតែនិយមគាំទ្ររាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ប្រចាំខេត្តស្វាយរៀង ថ្ងៃនេះអង្គភាពយើងខ្ញុំមានកិត្តិយសសូមធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនិងការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តស្វាយរៀង ។
នៅព្រឹកថ្ងៃទី ០២ រហូតដល់ថ្ងៃទី ០៤
ខែ សីហា ឆ្នាំ ២០២៤នេះរដ្ឋបាល
ខេត្តស្វាយរៀងបានរៀនរៀបចំពិធីប្រកួតកីឡាប្រណាំងប្រពៃណីខ្នាតអន្តរជាតិ (ទូក នាគ .ទូក កានូ កាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទន្លេវ៉ៃ គោ ក្រុងស្វាយរៀងនិងខេត្តស្វាយរៀង។
ទាំងនេះគឺជាមោទកភាពដ៏វិសេសវិសាលសម្រាប់ទឹកដីខេត្តស្វាយរៀងដែលអង្គភាពយើងខ្ញុំបានចុះផ្សាយអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តស្វាយរៀងដែលប្រមុខថ្នាក់ដឹកនាំខេត្តក៏ដូចជារដ្ឋបាលខេត្តទាំងមូល
ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេសការធ្វើបង្គន់អនាម័យ (ឬការបន្ទោបង់ពាសវាលពាសកាល )
និងជាខេត្តលេខរៀងទី១ សម្រាប់វិលជុំទូទាំង ២៥ រាជធានីខេត្តក្នុង កម្មវិធីបុណ្យច្រត់ព្រះនង្គល យាងផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មកទៀតដោយមានការចង្អុលបង្ហាញពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានផ្ដាំផ្ញើឱ្យអភិបាល
ខេត្តទាំង២៥ ខេត្តក្រុង ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍទីក្រុងស្អាត នៅពេលនេះខេត្តស្វាយរៀងសម្រេចនិងទទួលបានមានដូចជាការអភិវឌ្ឍន៍ដងវិថីនានានៅក្នុងក្រុងធ្វើច្រាំងទន្លេ វ៉ៃ គោ ដាំដើមការលំអរបំពាក់ភ្លើងបំភ្លឺរាត្រី ដាក់ឧបករណ៍ហាត់ប្រាណនិងជួសជុលរបងអគារនិងធ្វើថ្មីនៅតាមក្រសួងមន្ទីរនានាជុំវិញខេត្តបានយ៉ាងល្អគួរឲ្យកត់សម្គាល់។
ហើយនៅពេលនេះផងដែរគឺជាខេត្តទីមួយដែលបានប្រារព្ធធ្វើពិធីប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលនេះ។
ជាទីបញ្ចប់អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ប្រចាំខេត្តស្វាយរៀងសូមថ្លែងអំណរគុណនិងកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងរដ្ឋបាលខេត្តស្វាយរៀងទាំងមូលក៏ដូចជាគណៈកម្មការរៀបចំពិធីប្រណាំងទូកសម្រេចបានលទ្ធផលល្អទទួលបានជោគជ័យគ្រប់ភារកិច្ចការងារដោយរលូននិងសូមកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងបីដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរជាពិសេសអង្គភាពអគ្គិសនីខេត្តស្វាយរៀងដែលបានយកចិត្តទុកដាក់ប្រចាំការនៅកន្លែងប្រារព្ធពិធីទាំងថ្ងៃទាំងយប់បានយ៉ាងល្អពីព្រោះភ្លើងអគ្គិសនី កាលណាវាដាច់ភ្លើងធ្វើឲ្យងងឹត នឹង ការផ្សាយបន្តផ្ទាល់របស់មន្ទីរព័ត៌មានត្រូវអាក់ខានអញ្ចឹងហើយ
អគ្គីសនី ក៏ជាអង្គភាពមួយដ៏សំខាន់នៅក្នុងកម្មវិធីនេះផងដែរ ។
និងសូមអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមគាំទ្រនិងទស្សនាតាំងពីថ្ងៃទី ០២ រហូតដល់ថ្ងៃ
ទី ០៤ ជាថ្ងៃប្រឡងផ្ដាច់ព្រាត់និងជាថ្ងៃបញ្ចប់កម្មវិធីផងដែរ ៕
ជាបន្តទៅនេះសូមអញ្ជើញទស្សនារូបភាពដែលមានដូចខាងក្រោមដូចតទៅ
នៅពេលនេះអង្គភាពដោយសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ប្រចាំខេត្តស្វាយរៀងសូមលំឱនកាយគោរពលាសូមអរព្រះគុណនិងអរគុណ។ មាស សំអឿន




