ខេត្តស្វាយរៀង : នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩:0៩នាទីថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការសាលាខេត្តនិងមន្ត្រីរាជការតាមមន្ទីរអង្គភាព នានាជុំវិញខេត្តបានអញ្ជើញចូលរួមនិងរៀបចំពិធីវាយស្គរដើម្បីអបអរសាទរ នូវសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រគឺគម្រោងប្រជាហ្វូណនតេជោ ដែលបានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសដ៏មហាអស្ចារ្យនិងជាប្រវត្តិសាស្ត្រនេះផងដែរ អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ប្រចាំខេត្តស្វាយរៀងបានចុះទៅថតផ្តិតរូបភាពនិងសកម្មភាពនៅមន្ទីរផែនការនិងអគ្គិសនីកម្ពុជា អគ្គិសនីស្វាយរៀងកំពុងតែប្រារព្ធពិធីអបអរសាទរយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ ។
អញ្ចឹងហើយមិនថានៅសាលាខេត្តមិនថានៅតាមមន្ទីរនានាជុំវិញខេត្តមិនថានៅតាមបណ្ដាក្រុងស្រុកមិនថានៅតាមមូលដ្ឋានឃុំសង្កាត់និងទីវត្តអារាមទូទាំងខេត្តទាំងមូលសុទ្ធតែបានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងនិងការបើកការដ្ឋានជាផ្លូវការនាពេលនេះផងដែរ ៕
(អរគុណសន្តិភាព )
.ជយោ ! ព្រះរាជាណាចក្រកម្ពុជា
.ជយោ ! សន្តិភាពនិងការអភិវឌ្ឍ
.ជយោ ! ព្រះរាជាណាចក្រកម្ពុជា
.ជយោ ! សម្ដេចមហាបបរធិបតី
ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
.ជយោ ! ជយោ ! ជយោ…….




