ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក ម៉ូ រ៉ាផាត់ ប្រធាន សហគម អ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា ផ្ញេីសារ ជូនថ្វាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

លោក ម៉ូ រ៉ាផាត់ ប្រធាន សហគម អ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា ផ្ញេីសារ ជូនថ្វាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ម៉ូ រ៉ាផាត់ ប្រធាន សហគម អ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា ផ្ញេីសារ ជូនថ្វាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
• ☆☆ សូមគោរពជូនទូលថ្វាយ☆☆
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
យើងខ្ញុំទាំងអស់គ្នា ជាកូន ជាចៅ សូមគោរពសំដែងនូវអំណរសាទរដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ថ្លៃថ្លាវិសេសវិសាល នៃពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅ
នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាគម្រោងប្រវត្តិសាស្ត្រនៅកម្ពុជាដ៏មានសារៈសំខាន់ ដែលជាគំនិតផ្តួចផ្តើមប្រកប
ដោយគតិបណ្ឌិតឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហើយត្រូវបានអនុវត្តន៍បន្តដោយ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គំនិតផ្តួចផ្តើមប្រកបដោយមនសិកាឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតរបស់ សម្ដេចតេជោ បានធ្វើ
ឱ្យកម្លាំងចលនាជាតិនិយមដ៏ខ្លាំងក្លាគ្រប់មជ្ឈដ្ឋានគ្រប់ទិសទី ចេញមកធ្វើការគាំទ្រយ៉ាងពេញទំហឹង ដែលឆ្លុះបញ្ចាំង
ឱ្យឃើញនូវកម្លាំងមហាសាមគ្គីជាតិនៅជុំវិញ សម្តេចតេជោ អគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ជាតិ ហើយនេះ គឺជា
មោទកភាពណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រទី១ នៃសម័យតេជោសែន មិនត្រឹម
ផ្តល់សារៈប្រយោជន៍ដ៏ធំធេងដល់វិស័យសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាន
នូវឯករាជ្យភាពខាងនយោបាយសេដ្ឋកិច្ចផងដែរ ។ ជាងនេះទៅទៀតគម្រោងព្រែកជីកហ្វូណនតេជោ គឺសមិទ្ធផល
ដ៏ថ្លៃថ្លា ទុកជាកេរមតកដ៏មានតម្លៃជូនដល់កូនចៅប្រជារាស្ត្រខ្មែរគ្រប់ជំនាន់ រាប់ពាន់ រាប់ម៉ឺនឆ្នាំតរៀងទៅ ។
យើងខ្ញុំទាំងអស់គ្នា ជាកូន កូនចៅ សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ ដោយក្តីកតញ្ញូតាធម៌
ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហើយយើងខ្ញុំសូមគោរពប្រសិទ្ធិនាមជូន សម្តេចតេជោ គឺជា
អគ្គមគ្គុទេសក៍ និងជា វីរៈបុរសជាតិដ៏អង់អាចក្លាហាន នៃយុគសម័យដ៏ទំនើប ចាប់ពីថ្ងៃនេះតទៅ ។
យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតគោរពជូនពរបវរមហាប្រសើរជូន សម្តេចតេជោ និង សម្ដេចកិត្តិ
ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ
ដើម្បីជាម្លប់នៃសុខសន្តិភាព និងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសុភមង្គលជារៀងរហូតតរៀងទៅ ។
សូម សម្ដេចតេជោ អគ្គមគ្គុទេសក៍ វីរៈបុរសជាតិ មេត្តាទទួលនូវសេចក្ដីគោរពស្រឡាញ់ដ៏
ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ ។
ថ្ងៃ ចន្ទ ៩រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤
រាយនាម
លោក ម៉ូ រ៉ាផាត់ .
លោក ជា ចាន់ថន
លោក. ម៉ិញ គៀវ .
លោក ម៉ូ ម៉ារ៉ាកូស
លោក. ពុត សាម៉ាត់ .
លោក រុន សារ៉េត
ទីស្នាក់ការៈ ផ្ទះលេខ៦ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

Tel: 012 84 13 77/096 62 89 168/096 663 51 68 www.cafj.net

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.