ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយ​អំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយ​អំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។

ការបន្តគូសរំលេចពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបមួយទៅនឹងបារម្ភរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។

ការគូសបញ្ជាក់ពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិហើយនាព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលសម្តេច​ថតជាមួយ​កងទ័ព និងអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពេលសម្តេចអញ្ជើញចុះ​ពិនិត្យ​ភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង។

សម្តេចធិបតី បានរំលឹកថា រូបថតនេះ ថតពេលសម្តេចចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ក៏ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុងនៃខេត្តស្ទឹងត្រែង។

តាមរយៈរូបភាពនេះ ជាសក្ខីភាពថា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ត្រូវបានរាជរដ្ឋា​ភិបាល​គិតជាប់ជា​ប្រចាំ ហើយមិនត្រឹមតែជាគោលនយោបាយនោះទេ តែបានអនុវត្តន៍ជាក់ស្តែងតាមរយៈយុទ្ធសាស្ត្រ​នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដូចជាការរៀបចំមូលដ្ឋានទ័ព ការកសាងហេដ្ឋារចនាសម្ព័ន្ធតាម​ព្រំ​ដែន កិច្ចអភិវឌ្ឍន៍តាមតំបន់ព្រំដែន និងការប្រែក្លាយតំបន់ព្រំដែនពីអតីតតំបន់ប្រយុទ្ធគ្នា ទៅជាតំបន់ឧស្សា​ហកម្មជាដើម។

សូមរំលឹកថា រូបថតដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនេះ គឺនៅអូរអាឡៃ តំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។ ឆ្នាំ២០១៧ កងទ័ពឡាវបានចូលមកទឹកដីកម្ពុជា ក្រោមកិច្ចចរចាដោយផ្ទាល់របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ជាមួយនាយករដ្ឋមន្ត្រីឡាវ កងទ័ពឡាវ ក៏បានដកចេញទៅវិញនៅថ្ងៃទី១២ ខែសីហា។

មួយថ្ងៃក្រោយពេលទ័ពឡាវដកចេញទៅវិញ ពោលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាលនោះជានាយសេនាធិការចម្រុះ និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក សម្តេចក៏បានអញ្ជើញចុះទៅដល់ទីតាំងនោះដោយផ្ទាល់។ ពេលអញ្ជើញចុះទៅដល់សម្តេចធិបតី អមដោយ​មេទ័ព​ផ្សេងៗ​ទៀត បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រអូរអាឡៃដោយថ្មើរជើងរង្វង់ប្រមាណជា១០គីឡូ​ម៉ែត្រ។

សូមរំលឹកផងដែរថា នៅតំបន់អូរអាឡៃកាលពីពេលនោះ មានផ្លូវសម្រាប់ការធ្វើដំណើរចូលទៅនោះឡើយ មានតែផ្លូវលំមានសភាពលំបាកខ្លាំងសម្រាប់ការធ្វើដំណើរ។ បច្ចុប្បន្ននេះផ្លូវត្រូវបានសាងសង់ចូលទៅកាន់តំបន់នោះ ហើយរាជរដ្ឋាភិបាលក៏បានរៀបចំមូលដ្ឋានទ័ពរឹងមាំឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅទីនោះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.