ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ហេតុតែជាចំណូលចិត្ត ទោះដឹងថាសមត្ថកិច្ចបង្ក្រាប ក៏ប្រថុយបង្ហោះម៉ូតូឲ្យសមនឹងចិត្តដែលស្រលាញ់ផងដែរ!

ហេតុតែជាចំណូលចិត្ត ទោះដឹងថាសមត្ថកិច្ចបង្ក្រាប ក៏ប្រថុយបង្ហោះម៉ូតូឲ្យសមនឹងចិត្តដែលស្រលាញ់ផងដែរ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ហេតុតែជាចំណូលចិត្ត ទោះដឹងថាសមត្ថកិច្ចបង្ក្រាប ក៏ប្រថុយបង្ហោះម៉ូតូឲ្យសមនឹងចិត្តដែលស្រលាញ់ផងដែរ!

ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយ៕

យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.