ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋបាលខេត្តកែប គ្រោងរៀបចំកម្មវិធីប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួននាថ្ងៃទី៥ ខែសីហា ដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

រដ្ឋបាលខេត្តកែប គ្រោងរៀបចំកម្មវិធីប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួននាថ្ងៃទី៥ ខែសីហា ដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងបញ្ជាក់ថា ដើម្បីចូលរួបអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ​២០២៤​ខាងមុខនេះ រដ្ឋបាលខេត្តកែប បានត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាពិសេសធ្វើសកម្មភាពរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ សំដៅអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ និងលើកទិសដៅអនុវត្ត​ការងារខែបន្ទាប់​ ឆ្នាំ​២០២៤​ របស់រដ្ឋបាលខេត្តកែប ដោយចូលរួមពីសំណាក់ លោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​តំណាង​កងលាំងទាំងបី​ ប្រធានមន្ទីរអង្គភាពជុំវិញ​ខេត្ត អភិបាល​ក្រុង​ ស្រុក​ មន្ត្រី​រាជចំណុះអោយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ដើម្បីឲ្យការផ្សព្វផ្សាយបានទូលំទូលាយ រដ្ឋបាលខេត្ត បាននិងកំពុងបន្តរុះរើស្លាកប៉ាណូ ស្រាបៀរនៅតាមដងផ្លូវសំខាន់ចេញ និងជំនួសវិញដោយស្លាកប៉ាណូគាំទ្រ និងអបអរសាទរ ការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ហើយអាជ្ញាធរក្រុង-ស្រុក ត្រូវចុះទៅពិនិត្យ និងចូលរួមអនុវត្តឲ្យបានឆាប់រហ័ស។

ទទ្ទឹមគ្នានោះស្រុកដំណាក់ចង្អើរ ដែលជាស្រុកមានព្រែកជីកហ្វូណនឆ្លងកាត់ ក៏ត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បូនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នឹងដង្ហែទៅជួបជុំគ្នានៅទីនោះ។ ចំពោះការរៀបចំទង់ជាតិ ទង់ជ្វាលា នៅតាមដងផ្លូវសំខាន់ៗ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែសីហា ខាងមុខនេះ ខណៈដែលនៅតាមទីវត្តអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.