ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំព្រឹត្តិការណ៍ទូងស្គរ ការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូច អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំព្រឹត្តិការណ៍ទូងស្គរ ការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូច អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ទូងស្គរ ការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូច ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤, ដើម្បីបង្ហាញការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតជាមួយរាជរដ្ឋាភិបាលចំពោះកម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់ផល ប្រយោជន៍ ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចកម្ពុជា ដោយព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នឹងប្រព្រឹត្តនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ទូងស្គរជ័យ នាវេលាម៉ោង ៩៖០៩នាទីព្រឹក ព្រមទាំងមានការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូចអបអរសាទរ ចាប់ពីវេលាម៉ោង១៧.៣០នាទីតទៅ នៅបរិវេណវេទិកាអ៊ុំទូកមាត់បឹងស្នោរ ក្នុងក្រុងសំរោង។

ជាមួយគ្នានេះ សូមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមតុបតែលម្អទង់ជាតិ និងទង់ជ្វាលា ព្រមទាំងចូលរួមវាយគង ជួង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយ ដែលមាននៅតាមគេហដ្ឋាន និងទីកន្លែងសាធារណៈនានាក្នុងខេត្ត នាវេលាម៉ោង០៩.០៩នាទីព្រឹក ឱ្យបានព្រមៗគ្នា ដើម្បីបង្ហាញមោទនភាពជាតិខ្មែររបស់យើងទាំងអស់គ្នា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.