ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ, លោកអនុសេនីយ៍ឯក ហ៊ន់ លាងហេង ជំនួសលោកវរសេនីយ៍ត្រី ឌុច គឹមសេង ដែលត្រូវចូលនិវត្តន៍

ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ, លោកអនុសេនីយ៍ឯក ហ៊ន់ លាងហេង ជំនួសលោកវរសេនីយ៍ត្រី ឌុច គឹមសេង ដែលត្រូវចូលនិវត្តន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ដោយលោកអនុសេនីយ៍ឯក ហ៊ន់ លាងហេង អតីតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ជំនួសលោកវរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ដែលចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកចុងកាល់ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកចុងកាល់ជាច្រើនទៀត។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកវរសេនីយ៍ត្រី ឌុច គឹមសេង អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ដែលបានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជានិងការណែនាំដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកអនុសេនីយ៍ឯក ហ៊ន់ លាងហេង ត្រូវបានថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ និងបានបំពាក់ឋានន្តរសក្កិថ្នាក់វរសេនីយ៍ត្រីនាពេលនេះផងដែរ។ លោកថា ការទទួលមុខតំណែងថ្មីនាពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ដែលទាមទាឱ្យលោកមេបញ្ជាការថ្មី ត្រូវខិតខំយកចិត្តទុកដាក់ទ្វេរដង​ទាំងការងារសន្តិសុខក្នុងមូលដ្ឋាន ក៏ដូចជាការងារនៅក្នុងអង្គភាពទាំងមូល។

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ក៏ដាក់បទបញ្ជាបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថក្នុងខេត្តឧត្តរមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសនានានៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើស ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ចោរលួចចោរប្លន់ និងល្បែងស៉ីសងខុសច្បាប់ជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.