ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តបេសកកម្មចុះពិនិត្យការបម្រើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ តាមមូលដ្ឋានសុខាភិបាលខេត្តកែប

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តបេសកកម្មចុះពិនិត្យការបម្រើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ តាមមូលដ្ឋានសុខាភិបាលខេត្តកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ ដើម្បីផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយសេវាកម្មល្អ និងមានប្រសិទ្ធភាពខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបំពេញកាតព្វកិច្ចការងារយ៉ាងសស្រាក់សស្រាំ បន្តចុះមកពិនិត្យការបម្រើសេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានសុខាភិបាលខេត្តកែប រួមមាន មណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល ក៏បានជួបសំណេះសំណាល និងណែនាំពីការថែរក្សាសុខភាពដល់ប្រជាពលរដ្ឋផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងាជំនាញនៃប្រតិភូសុខាភិបាល ក៏បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំងការទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខារ និងអនាម័យតាមគ្រប់ទៅតាមតាំង រួមទាំងបង្គន់អនាម័យសម្រាប់បុគ្គលិក និងអ្នកជំងឺ។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានឆ្លៀតណែនាំ និងជំរុញដល់មន្រ្តីសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានគត់មុតល្អ ថែរក្សាវ៉ាក់សាំង រក្សាអនាម័យបរិស្ថាន និងបន្ទប់ថែទាំ ឱ្យបានស្អាត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។

សូមជម្រាបថា បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល បម្រើសេវាសាធារណៈនៅមូលដ្ឋានសុខាភិបាលខេត្តកែប លោកសាស្ត្រាចារ្យក៏បានបន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកែបផងដែរ។

ក្រោយបញ្ចប់បេសកកម្មនៅមូលដ្ឋានសុខាភិបាលខេត្តកែប នៅរសៀលនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងបន្តដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមូលដ្ឋានសុខាភិបាលខេត្តកំពត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.