ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស
……………..
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នៅចំពោះវត្តមានអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងតំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាតួអង្គដែលត្រូវទទួលខុសត្រូវការងាររួមគ្នា ដោយពុំអាចខ្វះដៃគូរកិច្ចសហប្រតិបត្តិការណាមួយឡើយ ដោយសារអំពើជួញដូរមនុស្សជាចរន្ត នៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំ បង្កប់នៅគ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់តែទំនើបក្នុងការប្រព្រឹត្តបទល្មើសតាមគ្រប់រូបភាព ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអូសទាញទឹកចិត្តជនរងគ្រោះ។ ហើយក៏ជាទីកន្លែងដែលជនល្មើសងាយស្រួលបិទបាំងសម្មភាពបំផុតដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតួអង្គពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរហូតដល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបំពេញតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដោយត្រូវតាមដាន វាយតម្លៃ អប់រំ និងផ្សព្វផ្សាយព័ត៌មាន តាមរយៈការប្រជុំរាយការណ៍ប្រចាំខែ ឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លទ្ធផលការងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀងរាល់ខែ ដើម្បីបូកសរុបជូនគណៈកម្មាធិការជាតិបានទាន់ពេលវេលា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមជឿជាក់ថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីប្រកាសនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិនេះ គឺមានទស្សនវិស័យ គោលដៅ គោលបំណងច្បាស់លាស់ បានកំណត់នូវសូចនាករ និងលទ្ធផលរំពឹងទុកជាក់លាក់ងាយស្រួលដល់ការអនុវត្ត។ សកម្មភាពទាំងអស់ នឹងត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពជំនាញតាមវិស័យនីមួយៗបទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញឱ្យគ្នាទៅវិញទៅមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.