ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងស្ថានភាពជាក់ស្ដែង ផលប៉ះពាល់ដំណាំកសិករ នៅក្នុងភូមិសាស្រ្ដ ស្រុកឯកភ្នំ

អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងស្ថានភាពជាក់ស្ដែង ផលប៉ះពាល់ដំណាំកសិករ នៅក្នុងភូមិសាស្រ្ដ ស្រុកឯកភ្នំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាព ជាក់ស្ដែងនូវផលប៉ះពាល់ ទៅលើដំណាំរបស់ប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងកន្លងទៅនេះ នៅក្នុងភូមិសាស្រ្ដ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បើតាមលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលភ្លៀងធ្លាក់រយ:ពេលកន្លងមកនេះ ចាប់ពីថ្ងៃ២៦ ដល់ថ្ងៃទី៣០នេះ ទឹកជំនន់ដោយសារភ្លៀង ធ្វើឲ្យមានលិចលង់ តាមបណ្តោយដងស្ទឹងសង្កែ ពិសេសស្រុកឯកភ្នំ មានការលិចលង់ច្រើនជាងគេ។

ការចុះពិនិត្យនេះផងដែរ លោកអភិបាលខេត្ត បានថ្លែងថា ថ្វិត្បិតវាលស្រែលិចទឹក ក្នុងភូមិសាស្រ្តស្រុកឯកភ្នំនេះ មើលទៅដូចជាលិចទឹកមានលក្ខណៈធំធេងពិតមែនក៏ដោយ តែបើគ្មានភ្លៀងធ្លាក់បន្តទៀតទេ ទឹកស្រកចុះវិញនោះវាលស្រែដ៏ធំល្វឹងល្វើយនេះ អាចនឹងធ្វើឲ្យដំណាំស្រូវទាំងអស់នេះកាន់តែល្អប្រសើរវិញ លើសការរំពឹងទុកក៏ថាបាន។

លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើងដែលរស់នៅក្នុងឯកភ្នំនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឆាប់រត់រកទីទួលសុវត្តិភាព ចៀសវាង ខូចខាត បាត់បង់ទ្រព្យសម្បត្តិ សត្វ ពាហន: ជា
ដើម និងប្រយ័ត្នសុខភាពក្រុមគ្រួសារ និងកូនចៅ បើមានអីមិនស្រួលឆាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះបងប្អូនបានទាន់ពេលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.