ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

អភិបាលខេត្តកំពង់ធំ បន្តចុះត្រួតពិនិត្យ មើលស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្

អភិបាលខេត្តកំពង់ធំ បន្តចុះត្រួតពិនិត្យ មើលស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលជំនន់ទឹកភ្លៀង នៅមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ លោក នួន ផារ័ត្ន អភិបាលខេត្ត នៅតែបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលស្ថានភាពតាមដងស្ទឹងសែន ដោយបង្កឲ្យរងផលប៉ះពាល់ដល់ដំណាំផ្សេងៗ ព្រមទាំងគេហដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ ២០គ្រួសារ ក្នុងភូមិរកាជួរ និងភូមិទឹកវិល ឃុំក្លែង ស្រុកសណ្ដាន់ និងឃុំគោល និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរងគ្រោះ ស្ដាប់នូវបញ្ហាប្រឈម និងអំពាវនាវនូវការណែនាំមួយចំនួន សូមមានការប្រុងប្រយ័ត្ន សុវត្ថិភាព, សុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដើម្បីជៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារសត្វអសិរពិសនានា កើតឡើងជាយថាហេតុ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពជាប្រចាំ មានអនាម័យក្នុងការរស់នៅបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ជៀសវាងពីការឆ្លងជំងឺផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីម្សិលមិញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពស់ទឹកតាមដងស្ទឹងសែននៅថ្ងៃនេះ ក្នុងស្ថានីយ៍ស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.