ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន
………………..
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងថា ផ្អែកតាមទំនាក់ទំនងនយោបាយការទូតដ៏យូរអង្វែងរាប់ពាន់ឆ្នាំជាប្រវត្តិសាស្រ្ត កម្ពុជា និងចិន បានប្រែក្លាយជាមិត្តដែកថែប ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជួយជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម វេយនភ័ណ្ឌនិងសំលៀកបំពាក់ កសិ-ឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងភេវរកម្ម និងបទល្មើសព្រហ្មទណ្ឌ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការសម្រេចបាននូវសមិទ្ធផលដ៏គួរជាទីមោទនៈទាំងនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីគោលនយោបាយរវាងរដ្ឋនិងរដ្ឋ ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានបង្កើតនូវលក្ខខណ្ឌ និងបរិយាកាសអំណោយផលដល់ការវិនិយោគ បម្រើផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ២លើក ដែលតាមរយៈដំណើរទស្សនកិច្ចទាំងនេះ រដ្ឋាភិបាល នៃភាគីទាំងពីរ ក៏បានចុះហត្ថលេខាឯកសារសហប្រតិបត្តិការលើវិស័យសំខាន់ៗនានា រួមមាន៖ ការវិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍបៃតង ព្រមទាំងបានកំណត់ យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ដើម្បីជំរុញការវិនិយោគ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសណ៍ថា ក្នុងក្របខណ្ឌគតិយុត្ត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចរាល់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ ដែលមានជាអាទិ៍ ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងបានបន្តអនុវត្តគោលនយោបាយអនុគ្រោះពន្ធលើផ្នែកមួយចំនួន ការសាងសង់ហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យសំណង់អគារ ដែលបង្កបរិយាកាសសន្តិសុខល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់វិនិយោគិនជាតិ និងអន្តរជាតិ មកលើរាជរដ្ឋាភិបាល ក្រោមដំបូលនៃសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម Jonh Lee នឹងជំរុញការបណ្តាក់ទុនវិយោគ និងសេដ្ឋកិច្ចលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀត ស្របពេលកម្ពុជា កំពុងខិតខំពង្រឹងខ្លួនឯង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ២០២៤ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយនេះ ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិសនិ្តបណ្ឌិត ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តពិនិត្យលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ព្រមទាំងចូលរួមជួយផ្សព្វផ្សាយ និងកៀរគរវិនិយោគិនដៃគូដទៃទៀត ឱ្យមកស្វែងរកឱកាស សក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.