ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ស៊ុិន សុវណ្ណារិទ្ធ គណះបញ្ជាការឯកភាភខេត្តរួមទាំងគណះបញ្ជាការឯកភាពស្រុកជល់គីរីនិងមន្រ្តីជលផលព្រមទាំងសមត្ថកិច្ចចម្រុះបានចុះបង្រ្កាបរបាំងនរ៉ាវ
(កំពុងឆ្នាំង)នាព្រឹកថ្ងៃទី៣១ខែកក្តដាឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក មុតម៉េង អភិបាលរងស្រុកជល់គីរីសហការជាមួយខណ្ឌជលផលខេត្តរួមជាមួយសហគមន៍នេសាទកម្លាំងសរុបមានចំនួន 18 នាក់មធ្យោបាយបាឡាស្មាច់ 5 គ្រឿងបានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួនពីរករណីលើរបាំងស្បៃមុងនិងសាច់ក្រឡាដែលវែងស្ថិតនៅចំណុចក្រោមភូមិក្បាលកន្លង់ឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង
*លទ្ធផលសម្រេចបានរួមមាន
១/លូស្បៃមុងប្រាំកន្លែងប្រវែង 150 ម៉ែត្រ
២/លូសាច់ក្រឡា 6 មាត់ប្រវែង 600 ម៉ែត្រ
៣/បង្គោលចំនួនសរុប 75 ដើម
៤/បានចាក់លែងកូនត្រីចម្រុះបានចំនួន 30 គីឡូ*សម្ភារៈខាងលើបានដុតបំផ្លាញចោលនូវនិងកន្លែង៕





