ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

បទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម

បទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន ចក់ ហៅជីងចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសបុករបស់ខ្លួន ដោយបាននិយាយលើសលួសប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេសគឺអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបនូវវិដេអូ ក្រោយការផ្សាយចប់រយះពេល២ម៉ោងក្រោយ ប៉ុន្ដែមានទំព័រហ្វេសប៊ុកមួយចំនួនបានទាញយក វីដេអូនេះទៅកាត់យកចំនុចដែលខ្លួនបាននិយាយប្រមាថដោយអចេតនាទាំងនោះទៅផ្សាយបន្ដ និងមានការចែករំលែកជាច្រើនទៀត។ ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះតាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះ ជឿន ចក់ ក៏បានចេញវីដេអូសុំទោសដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ បានសន្យាចំពោះមុខសមត្ថកិច្ចថានឹងមិននិយាយអ្វីអោយប៉ះពាល់ដល់ស្ថាប័នកងកម្លាំងនាពេលក្រោយទៀតហើយ និងបានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ សុំទោសដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាពិសេស សុំទោសចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។
សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិណាមួយដែលប៉ះពាល់ដល់ស្ថាប័ននានា ជៀសវាងមានបញ្ហា ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.