ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ឃាត់ខ្លួននៅចំណុចភូមិក្រាំងដូង ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ឃាត់ខ្លួននៅចំណុចភូមិក្រាំងដូង ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ឃាត់ខ្លួននៅចំណុចភូមិក្រាំងដូង ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ព្រះវិហារ ៖ នៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៤ ការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យ ០៣នាក់ ទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនិតិវិធីច្បាប់(ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់)។

កាលពីនៅវេលាម៉ោង១៥:០៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអហខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ស្រី វណ្ណនី មេបញ្ជាការអាវុធហត្ថស្រុកសង្គមថ្មី ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
១/ ឈ្មោះ ហឿន អ៊ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
២/ ឈ្មោះ លៀប ពិសាល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ០២កញ្ចប់ធំ ម៉ូតូចំនួន ០២គ្រឿង ដាវចំនួន០២ដើម ទូរស័ព្ទចំនួន០៣គ្រឿង សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីទទួលចំលើយសារភាពរបស់ជនសង្ស័យ ឈ្មោះ លៀប ពិសាលរួចមក នៅវេលាម៉ោង១១:៥១នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ ភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយ កំលាំងអាវុធហត្ថក្រុងព្រះវិហារ និង កំលាំងអាវុធហត្ថខេត្ដដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ សយ អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ទៀតឈ្មោះ ផល សុភិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ។

ខេត្តព្រះវិហារ ដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន០៤កញ្ចប ទូរស័ព្ទ០១គ្រឿង កាំភ្លើងកែឆ្នៃ០១ដើម រំសេវចំនួន០២ដប ម្ស៉ៅពណ៌លឿងសម្រាប់កែឆ្នៃធ្វើរំសេវចំនួន០៣កញ្ចប់ គ្រាប់ពីដាងនិងស្រកីដូង០១ប្រអប់ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕ដ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.