ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះសួរសុខទុក្ខ និងនាំថវិការបស់សម្តេចធិបតី ឧបត្ថម្ភជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣-៦០៥ នៅខេត្តតាកែវ និងខេត្តកណ្ដាល

នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះសួរសុខទុក្ខ និងនាំថវិការបស់សម្តេចធិបតី ឧបត្ថម្ភជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣-៦០៥ នៅខេត្តតាកែវ និងខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ-កណ្តាល)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣-៦០៥ នៅខេត្តតាកែវ និងខេត្តកណ្ដាល។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកថវិកាចំនួន ៦០,៨០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវរទាំងពីរផងដែរ។ អមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយករដ្ឋានព្រំដែនទឹក និងឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

ថវិកាចំនួន ៦០,៨០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវរទាំងពីរ រួមមាន៖

*ទី១៖ វរសេនាតូចនីមួយៗទទួលបានថវិកាចំនួន ១៥លានរៀល សម្រាប់ជួសជុលកែលម្អទីបញ្ជាការវរៈ។
*ទី២៖ ថវិកាចំនួន ០៤លានរៀល សម្រាប់កសាងរបងប៉ុស្តិ៍ ចំណុះវរៈលេខ៦០៥។
*ទី៣៖ កងកម្លាំងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល។
*ទី៤៖ ថវិកាចំនួន ២,៨០០,០០០រៀល បន្ថែមសម្រាប់កងកម្លាំងចំនួន០៧នាក់ (ដែលមានវ័យចាស់ជរា)។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងនគបាលទាំងអស់ឲ្យចូលរួមគ្នាអនុវត្តឲ្យបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ ដូច្នេះសូមកម្លាំងនគរបាលរបស់យើង បន្តបង្កើនការអង្កេតស្រាវជ្រាវ និងចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសនានានៅតាមព្រំដែន និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ដើម្បីជំរុញការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.