ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន ប្រគល់រថយន្ត ១គ្រឿងរបស់សម្តេច ដែលប្រើប្រាស់ក្នុងប្រតិបត្តិការស្វែករកសន្តិភាពនៅកម្ពុជា ជូនក្រុមការងារវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនពលរដ្ឋ និងភ្ញៀវទេសចរ

សម្តេចតេជោ ហ៊ុន សែន ប្រគល់រថយន្ត ១គ្រឿងរបស់សម្តេច ដែលប្រើប្រាស់ក្នុងប្រតិបត្តិការស្វែករកសន្តិភាពនៅកម្ពុជា ជូនក្រុមការងារវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនពលរដ្ឋ និងភ្ញៀវទេសចរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងជាប្រធានក្រុមការងារនៃវិមានឈ្នះឈ្នះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ បានសម្រេចផ្តល់រថយន្ត Chevrolet ១គ្រឿងជូនវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថាក្រៅតែពីរថយន្តនេះ ក៏នៅមានសម្ភារៈសំខាន់ៗរបស់សម្ដេចតេជោ ជាច្រើនផ្សេងទៀតដូចជាសម្លៀកបំពាក់ដែលសម្ដេចបានប្រើប្រាស់ ក្នុងប្រតិបត្តិការរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម។ តឹកតាងទាំងអស់នេះនឹងត្រូវបានតម្កល់ទុកនៅក្នុងសារមន្ទីរតេជោសន្តិភាពនៃវិមានឈ្នះឈ្នះ ដើម្បីដាក់បង្ហាញជូនដល់អ្នកដែលមានបំណងចង់ទស្សនា និងតម្កល់ទុកជាសម្បត្តិដ៏មានគុណតម្លៃមួយផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា៖ «អ្នកដែលបានមកទស្សនានៅទីនេះនឹងបានឃើញរថយន្តមួយរបស់សម្ដេច ដែលបានប្រើប្រាស់នៅក្នុងឆ្នាំ១៩៧៨ គេនឹងចាប់អារម្មណ៍ ហើយបានឃើញផែនទី បានឃើញម៉ៃក្រូហ្វូនថតសំឡេងរបស់សម្ដេច ដែលបានប្រើប្រាស់ក្នុងឆ្នាំ១៩៧៨ និង១៩៧៩ ហើយរូបថតនឹងគឹបញ្ជាក់អះអាងជារបស់សម្ដេចពិតប្រាកដ បានឃើញតុ កៅអីដែលសម្ដេចអង្គុយធ្វើការ ប៉ុន្តែនៅមានសេចក្ដីត្រូវការច្រើនទៀតដែលយើងសួររក ដោយទទួលបានអនុសាសន៍ពីសម្ដេចតេជោផ្ទាល់ និងទទួលបានអនុសាសន៍ពីសម្ដេចធិបតីផ្ទាល់ កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៣»។

ប្រធានក្រុមការងារវិមានឈ្នះឈ្នះ បានគូសបញ្ជាក់ថា គ្រប់ឯកសណ្ឋានដែលសម្ដេចបានពាក់នៅក្នុងការដឹកនាការប្រយុទ្ធ ដែលការដឹកនាំពិសេសបំផុតក្នុងនយោបាយឈ្នះឈ្នះនេះផង ហើយសម្ដេចក៏បានប្រើប្រាស់ផ្ទាល់ក្នុងពេលបេសកកម្មជួបជាមួយជនរួមជាតិនៅតំបន់ផ្សេងៗ ហើយអ្វីដែលពិសេសនោះក៏មានខ្សែក្រវ៉ាត់ខ្មៅតៃក្វាន់ដូ៤ជាន់របស់សម្ដេចតេជោផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសង្កត់ធ្ងន់ថា អត្ថន័យសម្ភារៈទាំងអស់នេះគឺធ្វើឱ្យយើងមានការពុះកញ្ជ្រោល ដោយសារតែសម្ភារៈទាំងអស់នេះ បាននៅជាប់ជាមួយសម្ដេចនៅពេលដែលសម្ដេចដឹកនាំនយោបាយឈ្នះឈ្នះ ហើយជាតឹកតាងផ្ទាល់នៃដំណើរការអភិវឌ្ឍនៃនយោបាយឈ្នះឈ្នះ ដែលមិនត្រឹមតែមានរូបថតឬខ្លឹមសារទេ ប៉ុន្តែជាសម្ភារៈជាក់ស្ដែងដែលសម្ដេចបានប្រើប្រាស់។ លោកបន្តថាទាំងនេះមិនបានបញ្ជាក់ពីតម្លៃនៃរបស់ទាំងអស់នោះទេ តែវាបានបង្ហាញពីគុណតម្លៃធំបំផុតដែលគ្មានពីរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានបន្ថែមថា អ្វីដែលយើងត្រូវគិតសំខាន់នោះ គឺក្រុមបច្ចេកទេសជំនាញត្រូវរៀបចំយកចិត្តទុកដាក់ថែទាំសម្ភារៈទាំងអស់នេះ ធ្វើយ៉ាងណាដើម្បីឱ្យសម្ភារៈទាំងអស់នេះមានអាយុកាលរយឆ្នាំតទៅមុខទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.