ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅស្រុកវាលវែង , ផ្លូវនេះបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានរថយន្តធុនស្រាល

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅស្រុកវាលវែង , ផ្លូវនេះបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានរថយន្តធុនស្រាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុននៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេស ភាគីក្រុមហ៊ុន និងភាគីពាក់ព័ន្ធទៀតផងដែរ។

ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំប្រមាណ​ ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។

ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និងខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។​ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.