ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ កំពុងសហការការជាមួយព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនត្រៀមរៀបចំកម្មវិធីធំមួយនៅវត្តព្រះឥន្ទរង្សី ហៅវត្តហប់ ស្ថិតនៅភូមិទទា ឃុំទ្រា ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ ក្នុងនោះនឹងមានអ្នកចូលរួមយ៉ាងហោចណាស់១,០០០នាក់ រួមជាមួយការបាញ់កាំជ្រួចអបអរសាទរផងដែរ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា រដ្ឋបាលស្រុកបានសហការជាមួយព្រះមន្ត្រីសង្ឃនិងព្រះសង្ឃដែលគង់នៅវត្តព្រះឥន្ទរង្សី ហៅវត្តហប់ ស្ថិតនៅភូមិទទា ស្រុកឃុំទ្រា ក្នុងការរៀបចំឱ្យមានស្គរ គង រគាំង ទង់ជាតិ ទង់សាសនា និងសម្ភារៈមួយចំនួនទៀត ដើម្បីត្រៀមប្រារព្ធកម្មវិធីអបអរអបអរសាទររួមគ្នានូវថ្ងៃបើកការដ្ឋានព្រែកជីកហ្វីណនតេជោ នៅវេលាម៉ោង៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនោះ។ ដល់ថ្ងៃនោះ នឹងមានការជួបជុំកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជាង១,០០០នាក់។ នៅវេលាម៉ោង៧៖០០នាទីយប់ ក៏នឹងមានកម្មវិធីបាញ់កាំជ្រួចនៅទីវត្តហប់នេះដែរ។

លោកបានបន្តថា នៅតាមបណ្ដាវត្តមួយចំនួនដែលមានព្រះមន្ត្រីសង្ឃគង់នៅ ក៏នឹងរៀបចំកម្មអបអរសាទរព្រមៗគ្នា។ ក្រៅពីនេះ រដ្ឋបាលស្រុកក៏បានណែនាំផ្សព្វផ្សាយទៅកាន់ទីវត្តអារាមដទៃ សាលារៀន ទីសាធារណៈនានា ដើម្បីចូលរួមអបអរសាទររួមគ្នានូវថ្ងៃបើកការដ្ឋានព្រែកជីកហ្វីណនតេជោ នៅវេលាម៉ោង៩៖០៩នាទី ថ្ងៃជាមួយគ្នានោះ។

ព្រះចិត្តសំវរោ ថេ សិត ព្រះចៅអធិការវត្តព្រះឥន្ទរង្សី ហៅវត្តហប់ មានព្រះថេរដីកាថា គណៈកម្មការវត្តមានសេចក្ដីរីករាយក្នុងការសហការជាមួយរដ្ឋបាលស្រុកស្ទោង ដើម្បីរៀបចំប្រារព្ធកម្មវិធីអបអរអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វីណនតេជោ ខាងមុខនោះ និងពិតជាពេញចិត្តគាំទ្រចំពោះគំនិតផ្ដួចផ្ដើមគម្រោងព្រែកជីកហ្វូណនតេជោ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ព្រមទាំងការបន្តជំរុញការអនុវត្តនូវគម្រោងព្រែកជីកដ៏ធំក្នុងប្រវត្តិសាស្ត្រ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្វីដ្បិតនៅឆ្ងាយពីមូលដ្ឋានព្រែកជីកហ្វូណនតេជោនេះក្ដី តែលោកអភិបាលស្រុកស្ទោងមានក្ដីរីករាយអបអរពីចម្ងាយចំពោះគម្រោងនេះ ហើយក៏រំពឹងថាព្រែកជីកនេះនឹងដើរតួនាទីជាប្រយោជន៍យ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសនឹងជួយដល់ការដឹកជញ្ជូនកសិផល ទំនិញផ្សេងៗចូលទៅកាន់សមុទ្រ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស កាត់បន្ថយការចំណាយលើសេវាដឹកជញ្ជូន ឬយ៉ាងហោចណាស់ក៏បានជំរុញការលក់កសិផលរបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុក-ខេត្តនានាផងដែរ។

ជាប្រជាពលរដ្ឋមួយរូបនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង លោក អ៉ី វុត្ថា មានក្ដីសោមនស្សយ៉ាងក្រៃលែង នៅពេលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានការខិតខំអនុវត្តដំណើរគម្រោងព្រែកជីកហ្វូណនតេជោ បន្តជំរុញបន្ទាប់ពីមានគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងអាចផ្ដល់ប្រយោជន៍ដោយប្រការផ្សេងៗដល់ប្រជាពលរដ្ឋ និងប្រជាកសិករ ពោលព្រែកជីកដ៏ធំនេះនឹងនាំមកនូវសារសំខាន់ប្រពៃចំពោះសេដ្ឋកិច្ចសង្គមកម្ពុជាទាំងមូល។

សូមជម្រាបថា ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ គម្រោងព្រែកជីកនេះក៏នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.