ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសនីយ៍កម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល

រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសនីយ៍កម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ កាន់តែមាន ភាព ល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា បានឱ្យដឹងថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃសនីយ៍កម្ពុជា ក្នុងការចូលរួមអនុវត្ត គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមដោះស្រាយបាននូវបញ្ហា ដែល កំពុងជួបប្រទះ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានា និងផ្ទៀងផ្ទាត់ភាព ត្រឹម ត្រូវនៃឯកសារ ផ្តល់នូវទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងបានកំណត់យកអាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបរិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីបណ្ឌិតអភិបាលខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរជូនដល់ អគ្គនាយកដ្ឋានប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការផ្តល់សេវាសាធារណៈដែលនឹងដោះស្រាយបាននូវបញ្ហាប្រឈមនានាកន្លងមក ដើម្បីធ្វើឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃសណីយ៍កាន់តែមានភាព ឆាប់រហ័ស និងអាចគ្រប់គ្រងបាននូវហានិភ័យនានា ជាយថាហេតុស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក៕ដោយ សេន ត

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.