ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

នាយករដ្ឋបាលសាលាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីសាលាខេត្ត ដើម្បីពង្រឹងរបៀបរបបការងារ តួនាទីភារកិច្ចប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរ

នាយករដ្ឋបាលសាលាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីសាលាខេត្ត ដើម្បីពង្រឹងរបៀបរបបការងារ តួនាទីភារកិច្ចប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីសាលាខេត្តកំពង់ធំ ដើម្បីពង្រឹងរបៀបរបបការងារប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរ។

លោក ម៉ាក់ ប៊ុនហុង បានជំរុញការអនុវនីតិវិធីការងាររដើម្បីឲ្យដំណើរការការងារកាន់តែមានភាពរលូន ឆាប់រហ័ស ទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការអភិវឌ្ឍន៍ការងារក្នុងក្របខណ្ឌរដ្ឋបាលខេត្តកាន់តែល្អប្រសើរថែមទៀត ហើយអ្វីដែលសំខាន់ គឺយើងនឹងបន្តនិរន្តរភាពការងារប្រចាំថ្ងៃក៏ដូចជាបេសកកម្មរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសអភិបាលខេត្តកំពង់ធំ ដែលទើបចូលកាន់មុខតំណែង ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ និងបានល្អប្រសើរថែមទៀត។

លោកនាយករដ្ឋបាលសាលាខេត្តបន្តថា កិច្ចការងារដែលយើងបានអនុវត្តកន្លងមក មានការពេញចិត្តនិងទទួលបានការគាំទ្រពីរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញ ក្នុងផ្តល់នូវសេវាបានឆាប់រហ័ស និងមានការទទួលខុសត្រូវខ្ពស់របស់មន្ត្រីធ្វើយ៉ាងណាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោក ម៉ាក់ ប៊ុនហុង បានណែនាំដល់មន្ត្រី បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ គោរពវិន័យការងារ អនុវត្តការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន ពន្លឿនការអនុវត្តការងារឲ្យបានឆាប់រហ័ស និងពង្រឹងរបបរាយការណ៍ប្រចាំថ្ងៃតាមឋានានុក្រម ជាពិសេស សូមឲ្យមន្ត្រីទាំងអស់មានសីលធម៌ល្អ មានភាពរោះរាយ រាក់ទាក់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ការងារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.