ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ដឹកនាំកិច្ចប្រជុំវាយតម្លៃ ស្ដីពីលទ្ធផលការអនុវត្ដការងាររក្សាសន្ដិសុខ នៅស្នងការដ្ឋាននគរបាលខេត្តកែប

ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ដឹកនាំកិច្ចប្រជុំវាយតម្លៃ ស្ដីពីលទ្ធផលការអនុវត្ដការងាររក្សាសន្ដិសុខ នៅស្នងការដ្ឋាននគរបាលខេត្តកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការវាយតម្លៃអំពីការអនុវត្ដពង្រឹងការងារសន្តិសុខ និងតំបន់ភូមិសាស្រ្ដស្មុគស្មាញ នៅស្នងការដ្ឋាននគរបាលខេត្តកែប។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, លោកឧត្ដមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន, លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប លោក លោកស្រីឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលផែនការងារសន្ដិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ អាវុធគ្រឿងផ្ទុះ ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន និងលោកស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យពាក់ព័ន្ធ នាយការិយាល័យសន្តិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក-ផ្លូវទឹក ទេសចរណ៍ និងអាវុធជាតិផ្ទុះ អគ្គិភ័យ លោកអធិការ អធិការរង ផ្នែកពាក់ព័ន្ធ ព្រមទាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប, លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង បានថ្លែងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ដក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាការរួមចំណែកធ្វើឲ្យសង្គមជាតិ ទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ និងបានពុះពារគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថេរភាពនយោបាយល្អប្រសើរ ប្រទេសជាតិមានសុខសន្ដិភាពពេញលេញបរិបូរណ៍ បច្ចុប្បន្នកម្ពុជាទទួលបានសន្ដិភាព សេរីភាព ប្រជាធិបតេយ្យទាំងការអនុវត្តស្របតាមគោលការណ៍នីតិរដ្ឋ និងច្បាប់ កត្ដាទាំងនេះបានមកពីការចូលរួមពីបណ្ដាអង្គភាពកម្លាំងអនុវត្ដច្បាប់ ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ធំធេង ឈរលើមូលដ្ឋានរឹងមាំមួយ គឺសន្ដិភាព ពិសេសការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានណែនាំកងកម្លាំងត្រូវបន្ដបង្កើនកិច្ច សហការរវាងជំនាញពាក់ព័ន្ធសាមគ្គីភាពផ្ទៃ ក្នុងដើម្បីសម្រេចបាននូវកត្ដាជោគជ័យជូនអង្គភាព និងរក្សាបានសន្ដិសុខ សុវត្ថិភាព និងស្ថេរភាពសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.