ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកជំទាវបណ្ឌិត បាន ស្រីមុំ បើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ប្រវែង ២១ម៉ែត្រ នៅក្រុងប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ បើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ប្រវែង ២១ម៉ែត្រ នៅក្រុងប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវបណ្ឌិត បាន ស្រីមុំ បើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ប្រវែង ២១ម៉ែត្រ នៅក្រុងប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ លើកំណាត់ផ្លូវលំ មួយកន្លែង ប្រវែង ២១ម៉ែត្រ ទទឹង ៤.២ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ភ្ជាប់ទៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឆើ្លយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការសាធារណៈនាពេលកន្លងមក ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួល បាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស ស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដូច្នេះសូមបងប្អូនបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយជៀសវាងការចាញ់បោកការញ៉ោះញង់របស់ជនអគតិមួយក្តាប់តូច ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវស្ពានថ្នល់ពិតជាមានសារៈសំខាន់ណាស់ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់ពីស្ថាបនារួចរាល់ គឺស្ពាននេះនឹងអាច សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ឱ្យមានភាពកាន់តែងាយស្រួល ជាពិសេស សម្រួល ដល់សិស្សានុសិស្សបានធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា ជាក់ស្តែងបច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិនបានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅ ក្នុង ខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែ ក្លាយ ជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា ជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវស្ពានថ្នល់នេះតែម្តង ព្រោះថាការកសាងនិងជួសជុលហេដ្ឋារចនា សម្ព័ន្ធ គឺត្រូវចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយក្នុងនោះប្រជាពលរដ្ឋដែលធ្វើចរាចរណ៍លើលផ្លូវស្ពាននេះ មេត្តា យោគយល់និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេច បាន ទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ។

បើតាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា៖ ស្ពានបេឡេត៍ ដែលបើកការដ្ឋានស្ថាបនានេះ គឺមានប្រវែង ២១ម៉ែត្រ ទទឹង ៤.២ម៉ែត្រ ដោយប្រើរយៈពេលប្រហែល ៤៥ថ្ងៃ ស្ថិតលើកំណាត់ផ្លូវខេត្ត លេខ ១៥៧៦អា ជាប្រភេទផ្លូវក្រាលដីល្បាយថ្ម មានប្រវែងសរុប៩.២១គ.ម ដែលបែកចេញពីផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ទៅភ្ជាប់នឹងផ្លូវខេត្ត លេខ១៥៧៦ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ។
ដោយ សេន ត
24-07-2024

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.