ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្រ្ដី​ព័​ត៌មានប្រាប់​ដល់អ្នកកាសែ​តស្គាល់ពីខ្លួនឯងឲ្យបា​នច្បាស់ថាយើ​ង​ជានរណា!

រដ្ឋមន្រ្ដី​ព័​ត៌មានប្រាប់​ដល់អ្នកកាសែ​តស្គាល់ពីខ្លួនឯងឲ្យបា​នច្បាស់ថាយើ​ង​ជានរណា!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្រ្ដី​ព័​ត៌មានប្រាប់​ដល់អ្នកកាសែ​តស្គាល់ពីខ្លួនឯងឲ្យបា​នច្បាស់ថាយើ​ង​ជានរណា!

លោកនេត្រភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤នៅទីស្ដីការក្រសួងព័ត៌មានបានធ្វើការក្រើនរឭកដាស់តឿនទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថាខ្លួនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេនិងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុសនរណាត្រូវដែរហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។

AKP

តែផ្ទុយទៅវិញអ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីទីកន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ពោលគឺអ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិដែលមាន។ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន។ ក្រសួងព័ត៌មានបានរៀបចំនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាមួយ ដែលធម្មនុញ្ញមួយនេះកំពុងស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ ដែលនាំឱ្យក្រសួងព័ត៌មានលើកយកមកធ្វើកិច្ចពិគ្រោះយោបល់ជាមួយបណ្តាអ្នកសារព័ត៌មានមកពីអង្គភាពនានាដើម្បីប្រមូលធាតុចូល តាមរយៈសិក្ខាសាលានេះ។លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជានេះបានកំណត់នូវទិដ្ឋភាពសំខាន់ៗមួយចំនួនក្នុងនោះក៏មានផងដែរនូវការតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាសន្តិសុខសារ ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។លោករដ្ឋមន្រ្ដីបានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក៏បញ្ជ្រាបការយល់ដឹងពីភាពចាំបាច់នៃការអនុវត្តប្រកបដោយសុខុដុមនីយកម្មក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នូវគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មានខណៈគ្រប់តួអង្គទាំងអស់ត្រូវសម្របខ្លួនទៅតាមការវិវឌ្ឍ រីកចម្រើននៃបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាលំហសេរីភាពសារព័ត៌មានសេរីភាពនៃការបញ្ចេញមតិប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាប័ន្ន។ ក្រៅពីនេះក៏បានកំណត់ផងដែរនូវទិដ្ឋភាពក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវគ្រប់ជ្រុងជ្រោយប្រកបដោយតុល្យភាពនិងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យព័ត៌មានដែលជាអំណាចទី៤តាមគន្លងមាគ៌ានៃសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងការរួមចំណែក ការពារ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។លោករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថាការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈក៏ជាអ្វីមួយដែលក្រសួងព័ត៌មានបានស្នើឱ្យអ្នកសារព័ត៌មានចូលរួមផងដែរ ព្រោះវាជាតម្លៃរួមដែលអ្នកអនុវត្តន៍សកម្មភាពទាំងឡាយត្រូវតម្កល់ប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការប្រកបការងារនិងមានកាតព្វកិច្ចចូលរួមលើកស្ទួយគុណតម្លៃវិជ្ជាជីវៈដើម្បីទទួលបានទំនុកចិត្តពីសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.