ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញពិនិត្យវឌ្ឍនភាពផ្លូវជាតិមួយខ្សែស្ថិតនៅក្នុង ឃុំ កំពង់ ចំឡង ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញពិនិត្យវឌ្ឍនភាពផ្លូវជាតិមួយខ្សែស្ថិតនៅក្នុង ឃុំ កំពង់ ចំឡង ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង: កាលពីរសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញពិនិត្យវឌ្ឍនៈភាពផ្លូវជាតិមួយខ្សែដែលបានកសាងរួចរាល់ជាស្ថាពរដែលលាតសន្ធឹងពីភូមិឫស្សីព្រៃទៅដល់ភូមិតាស្អាងរហូតទៅដល់ ភូមិជាឬស្សី និងឆ្លងកាត់ភូមិ
វាល្ងើត ភូមិតាជ័យ ស្ថិតនៅក្នុង ឃុំ
កំពង់ចំឡង ស្រុក ស្វាយជ្រុំខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងនិងសហការី លោកស្រីមេឃុំកំពង់ចំឡង យោក សុខា និងក្រុមប្រឹក្សាឃុំ លោកមេភូមិលោកអនុភូមិលោកប្រជាការពារព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម
ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអវត្តជនបទបានផ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះលោកតាលោកយាយលោកមា លោកមីង ពុកម៉ែបងប្អូនយើងទាំងអស់គ្នាថាក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទសូមធ្វើការប្រគល់ផ្លូវនេះជូនពុកម៉ែបងប្អូនយើងទាំងអស់គ្នាចាប់ពីពេលនេះតទៅហើយក្រសួងនិងខិតខំបន្ថែមទៀតដើម្បីធ្វើឲ្យប្រទេសកម្ពុជាយើងឈានទៅរកភាពសំបូររុងរឿងលើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេច មហាបវរធិបតី
ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកទៀតលោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានមានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមថែរក្សាផ្លូវនេះឲ្យបានគង់វង់យូរអង្វែង។

ជាចុងក្រោយលោកស្រីមេឃុំកំពង់ចំឡងយោក សុខា តំណាងឲ្យប្រជាពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំក្រសួងជនបទដែលបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យរបស់ឃុំដូចបានទទួលសមិទ្ធផលផ្លូវជាតិមួយខ្សែនាពេលនេះយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតានិងបារមីស័កសិទ្ធក្នុងលោក
តាមជួយបីបាច់ថែរក្សាប្រមុខថ្នាក់ដឹក
នាំគ្រប់ជនថ្នាក់ទាំងអស់ទាំងអស់ជួបប្រទះតែ:
សុភមង្គលល្អ
វាសនាល្អ
សុខភាពល្អ
អាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ចការងារ។

ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ:
អាយុវណ្ណៈ
សុខៈពលៈ
បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

យើងខ្ញុំទាំងអស់គ្នាសូមបន្តការគាំទ្រ
រាជរដ្ឋាភិបាលសព្វថ្ងៃជារៀងរហូត ៕

(អរគុណសន្តិភាព)…!

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.