ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន បបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV ផ្តួចផ្តើមគំនិតដោយវៀតណាម, សម្តេចតេជោ លែងប្រកាន់នឹង ជេម សុខ ហើយ ព្រោះចាត់ទុកជាមនុស្សសរសៃប្រសាទ 

សម្តេចតេជោ ហ៊ុន សែន បបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV ផ្តួចផ្តើមគំនិតដោយវៀតណាម, សម្តេចតេជោ លែងប្រកាន់នឹង ជេម សុខ ហើយ ព្រោះចាត់ទុកជាមនុស្សសរសៃប្រសាទ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានពន្យល់យ៉ាងច្បាស់ជូនដល់ជនរួមជាតិថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនមែនជាមហិច្ឆតារបស់វៀតណាម ដូចការវិភាគគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ ម្យ៉ាងវិញទៀត សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។

ការបញ្ជាក់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ជុំវិញតំបន់អភិវឌ្ឍន៍ត្រីកោណនេះ លោក ជេម សុខ បានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមតាំងពីឆ្នាំ១៩៩៥ ការនិយាយបែបនេះគឺគ្មានភស្ដុតាង ដោយគ្មានការអៀនខ្មាស។

សម្ដេចតេជោបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនដូចការវិភាគខុសដោយគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ធ្វើទេ ជាពិសេសខ្ញុំចង់និយាយទៅដល់ ជេម សុខ តែម្ដង ដែលនៅយប់មិញនេះ ខ្ញុំបានមើលឃើញក្នុង YouTube ថាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមពីឆ្នាំ១៩៩៥ និងមានការប្រជុំគ្នានៅប្រទេសឡាវនាឆ្នាំ១៩៩៥នោះ។ ប្រសិនបើប្អូន ជេម សុខ ហ៊ានធ្វើសម្បថត្រឹមតែឱ្យងាប់ឆ្កែមួយក្បាល ប្អូននឹងត្រូវចាត់ទុកជាអ្នកក្លាហាន ប៉ុន្តែបើប្អូនមិនហ៊ានធ្វើសម្បថទេ ប្អូននឹងចុះចាញ់ដោយខ្លួន​ឯង»។

សម្ដេចតេជោបានស្នើឱ្យលោក ជេម សុខ ស្បថ ថតវីដេអូស្បថហើយ បញ្ជូនតាម YouTube ក៏បាន បញ្ជូណតាមតេឡេក្រាមដែលធ្លាប់ភ្ជាប់ជាមួយគ្នាក៏បាន។ តែយ៉ាងណា សម្តេចតេជោលែងប្រកាន់នឹងលោក ជេម សុខ ហើយ ព្រោះសម្តេចចាត់ទុកជាមនុស្សមានបញ្ហាសរសៃប្រសាទ និងជាមនុស្សកែមិនឡើង។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា លោក ជេម សុខ តាមដានសភាពការណ៍ប្រទេសជាតិមិនទាន់អ្នកបម្រើការក្នុងជួររាជរដ្ឋាភិបាលក្នុងប្រទេសនោះឡើយ មិនបាច់ធ្វើចេះគ្រប់រឿងនោះទេ។

សម្តេចតេជោបានពន្យល់ឱ្យដឹងថា គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺសម្ដេចតេជោផ្ទាល់ជាអ្នកផ្ដួចផ្ដើមគំនិត ហើយក្នុងពេលធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចតេជោក៏បានស្នើភាគីឡាវដើម្បីគាំទ្រគំនិតនេះ ដែលពេលនោះលោក ស៊ីសុវត្ថិ កែវប៊ុនផាញ់(Sisavath Keobounphanh) ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយនោះ គឺបានគាំទ្រនូវគំនិតនេះ។ បន្ទាប់ពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយ ពេលនោះ សម្ដេចតេជោក៏បានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខាយ (Phan Van Khai)។

សម្តេចតេជោថ្លែងទៀតថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្ដេចតេជោបន្តថា នៅអំឡុងពេលសតវត្សទី២០ឆ្លងចូលសតវត្សទី២១ តំបន់ភាគឦសានរបស់កម្ពុជា ពិសេសខេត្តមណ្ឌលគិរី និងរតនគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយទេ ខណៈផ្លូវភាគច្រើនជាផ្លូវដី ដូច្នេះធ្វើឱ្យអាជីវករមួយចំនួនត្រូវធ្វើដំណើរចេញពីខេត្តទាំងនេះរបស់កម្ពុជាឆ្លងទៅខាងវៀតណាម ហើយបានចូលមកកម្ពុជាវិញតាមខេត្តស្វាយរៀង ឬតាមខេត្តកំពង់ចាម។ ដូច្នេះស្ថានទាំងនេះគឺបានលេចឡើងនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅតំបន់នោះ។

ទោះជាយ៉ាង គំនិតបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ មិនមែនជាការកាត់ទឹកដីឱ្យអ្នកណានោះឡើយ​ ប្រទេសនីមួយៗពង្រឹងការការពារព្រំដែនរបស់ខ្លួន និងត្រូវមានកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ ពីព្រោះមកដល់ពេលបច្ចុប្បន្ន ផ្លូវគមនាគមន៍របស់កម្ពុជា ឡាវ និងវៀតណាម គឺមានល្អប្រសើររៀងខ្លួន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.