ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ តែជាតំបន់ផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ឡាវ និងវៀតណាម 

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ តែជាតំបន់ផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ឡាវ និងវៀតណាម 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ប៉ុន្តែ បានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

សម្ដេចតេជោ ហ៊ុន សែន ចេញមកបញ្ជាក់បែបនេះ បានធ្វើឡើងតាមរយៈសារពិសេសជូនជនរួមជាតិ ទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ( CLV) នៅថ្ងៃទី២៣ ខែកក្កដា ក្រោយមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ ទៅក្នុងដែនដីរបស់រៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដាក់ខេត្តរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្តនេះឱ្យទៅជាខេត្តនៃសហព័ន្ធណាមួយដូចដែលបុគ្គលចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ។ សម្ដេចតេជោ បានប្រកាសឱ្យដឹងថា សមត្ថកិច្ចបានចាប់មនុស្ស៣នាក់ ក្រោយធ្វើសកម្មភាពបំភ្លៃការពិត និងមូលបង្កាច់ និងនិយាយអាក្រក់តាមប្រព័ន្ធផ្សព្វផ្សាយ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យនិស្សិតទៅស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ នៅក្រសួងកសិកម្ម ដើម្បីបានដឹងច្បាស់អំពីកិច្ចសហប្រតិបត្តិការមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យដឹងថាអ្វីខ្លះទៅជាកិច្ចព្រមព្រៀង នៅទីនេះគ្មានកិច្ចព្រមព្រៀងណាដែលទាក់ទិនការបញ្ចូលដែនដី ជាមួយគ្នានោះទេ ក្រៅពីផ្តោតតែលើបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ និងការពារជាតិ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក។ មិនមែនតែកម្ពុជាទទួលផលប្រយោជន៍ទេ វៀតណាមក៏ទទួលផលប្រយោជន៍ ឡាវក៏ទទួលផលប្រយោជន៍ ពីសហប្រតិបត្តិការ វៀតណាម គឺជាប្រទេសដែលមានបច្ចេកទេសកែច្នៃកសិផល ក្នុងពេលដែលកម្ពុជា និងឡាវ មានវត្ថុធាត់ដើម ដែលអាចបញ្ជូនទៅកែច្នៃ ដូចជាអីឡូវគ្រាប់ស្វាយចន្ទី កម្ពុជា មិនទាន់មានប្រើប្រាស់អស់លទ្ធភាពនូវការកែច្នៃទេ កៅស៊ូ ក៏ដូចគ្នា […] ក្នុងស្ថានភាពដែលយើងមានភាពអនុគ្រោះមួយចំនួនសម្រាប់ការកែលម្អ»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះកុំតែមានឧបសគ្គមួយចំនួនឡាវនឹងត្រូវលក់អគ្គិសនី ឱ្យកម្ពុជារហូតទៅដល់ជិត ៤,០០០មេហ្គាវ៉ាត់ឯណោះ។ ចំណុចនេះ គឺជាផលប្រយោជន៍ដែលកម្ពុជា ពីកិច្ចព្រមព្រៀង ចំណែកឡាវ ក៏ទទួលបានផលប្រយោជន៍ពីការផ្គត់ផ្គង់អំបិលចេញពីកម្ពុជា ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឡាវ បានទទួលផលប្រយោជន៍ពីកម្ពុជា​តាំងពីទសវត្ស១៩៨០ ដោយសារតែកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ផ្លូវដឹកជញ្ជូន ចេញទៅសមុទ្រ តាមរយៈផ្លូវជាតិលេខ៧ និងដឹកទំនិញទម្លាក់មកខេត្តក្រចេះព្រមទាំងបញ្ជូនបន្តតាមទន្លេមេគង្គ ចំណុចនេះគឺជាការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដែនអធិបតេយ្យនៃប្រទេសនីមួយៗ គឺមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា នៅមុំបី គឺមានបង្គោលចំនួន៣ ដូច្នេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តការខិតខំដើម្បីកសាងនូវផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្តរតនគិរី ទៅកាន់មុំបី ហើយសម្តេចសង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់តំបន់មុំ៣ តាមរយៈផ្លូវជាតិនេះផងដែរ។ សម្រាប់ធ្វើជាតិនេះចេញពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ឆ្ពោះមកដល់តំបន់កន្ទុយនាគ ដែលមានប្រវែងជាង ១៦៦គីឡូម៉ែត្រ និងមានទទ្ទឹម៩ម៉ែត្រ រំពឹងថាផ្លូវនេះនឹងសាងសង់ឱ្យរួចរាល់ឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់នោះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងបី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាំងពីបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនៅឆ្នាំ១៩៩៩មក គម្រោងមួយនេះ បានផ្ដល់ប្រយោជន៍ឱ្យកម្ពុជាជាច្រើន ជាពិសេសធ្លាប់បានជួយសង្គ្រោះអាយុជីវិតស្ត្រីឆ្លងទន្លេ ព្រោះស្ត្រីមានផ្ទៃពោះអាចទៅឆ្លងទន្លេនៅប្រទេសឡាវបាន តាមរយៈហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ និងទប់បញ្ហាគ្រោះមហន្តរាយឆ្លងដែន ដូចជាបញ្ហាភ្លើងឆេះព្រៃ និងបញ្ហាគ្រោះទឹកជំនន់។

សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.