ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន ​ប្រកាសមិនអត់ឱនឱ្យអ្នកដែលមូលបង្កាច់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណឡើយ ខណៈសម្តេចអ្នកផ្តួចផ្តើមផ្ទាល់តាំងពីឆ្នាំ១៩៩៩

សម្តេចតេជោ ហ៊ុន សែន ​ប្រកាសមិនអត់ឱនឱ្យអ្នកដែលមូលបង្កាច់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណឡើយ ខណៈសម្តេចអ្នកផ្តួចផ្តើមផ្ទាល់តាំងពីឆ្នាំ១៩៩៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសមិនអត់ឱនឱ្យ ជនទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ-CLV នោះឡើយ ខណៈដែលសម្តេចជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩ មិនមែនវៀតណាមទាល់តែសោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទិនទៅនឹងតំបន់អភិវឌ្ឍត្រីកោណ ហើយដែលរឿងនេះក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនឱ្យបានទេ សម្រាប់ជនទាំងឡាយណា ដែលបានមួលបង្កាច់សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជាជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្ត ទៅឱ្យវៀតណាម»។

ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានផ្សព្វផ្សាយបំភ្លៃការពិតក្នុងន័យថា កម្ពុជាបានកាត់ខេត្តចំនួន៤រួមបញ្ចូលជាដែនដីជាមួយវៀតណាម។

សម្តេចបានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយ។

សម្តេចបានលើកឡើងទៀតថា៖ «អ្នកក៏ត្រូវតែដឹងថា ការញុះញង់និងការបំភ្លៃរបស់អ្នកបានធ្វើឱ្យអ្នកខាងក្នុងជាប់គុក ហើយប្រសិនបើរឿងនេះកើតឡើង មានទៅដល់ការជាប់គុកជាប់ច្រវាក់ សូមកុំបន្ធូរបន្ថយឱ្យសោះ ព្រោះទង្វើដែលគេបានធ្វើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាធ្ងន់ធ្ងរហួសកម្រិត»។

ក្រៅពីបំភ្លឺចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំង សម្តេចក៏បានឆ្លើយតបចំពោះ ការលើកឡើងរបស់ លោក សុខ សុគន្ធ ហៅ ជេម សុខ ផងដែរ។ លោក ជេម សុខ បានអះអាងថា កិច្ចសហប្រតិ​​បត្តិការតំបន់ត្រីកោណ ជាគំនិតផ្តួចផ្តើមរបស់វៀតណាម នៅឆ្នាំ១៩៩៥។

សម្តេចដែលជាអ្នកផ្តួចផ្តើមផ្ទាល់ ហើយថែមទាំងបានចូលរួមកិច្ចប្រជុំថ្នាក់កំពូល CLV ចំនួន១១លើក តាំងពីឆ្នាំ១៩៩៩ រហូតមក ចាត់ទុកថា លោក ជែម សុខ និយាយដោយគ្មានភស្តុតាង ព្រមទាំងបានបបួលលោកជេម សុខ ស្បថផងដែរ។

សម្តេចបានបញ្ជាក់ថា៖​«មានអ្នកខ្លះនិយាយថា វាជាការផ្តួចផ្តើមរបស់វៀតណាម តាំងពីឆ្នាំ១៩៩៩ ជាការនិយាយគ្មានភស្តុតាង ជាការនិយាយដោយគ្មានការអៀនខ្មាស់ ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ស្បថទេ ជាពិសេសខ្ញុំចង់និយាយទៅដល់ ជេម សុខ តែម្តង»។

សម្តេចបន្តទៀតថា ប្រសិនបើ ជេម សុខ ហ៊ានស្បថ ឱ្យស្លាប់ត្រឹមតែឆ្កែមួយ នោះក៏ចាត់ទុកថា លោកជាអ្នកក្លាហាន ប៉ុន្តែបើមិនហ៊ាន លោកនឹងចុះចាញ់ដោយឯងៗ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណនេះ សម្តេចតេជោ ជាអ្នកផ្តួចផ្តើមគំនិត ហើយអំឡុងទស្សនកិច្ចនៅប្រទេសឡាវ សម្តេចក៏បានស្នើដល់នាយករដ្ឋមន្រ្តីឡាវដើម្បីគាំទ្រ ហើយក្រោយមកពេលទៅចូលរួមប្រជុំជាមួយវៀតណាម សម្តេចក៏ស្នើទៅកាន់ នាយករដ្ឋមន្រ្តីវៀតណាម ដើម្បីគាំទ្រថែមទៀត។

បើតាមសម្តេចតេជោ រហូតដល់ពេលនេះ អ្នកដែលចូលរួមបង្កើតដំបូងនូវយន្តការតំបន់អភិវឌ្ឍត្រីកោណកម្ពុជាឡាវវៀតណាមនេះ នៅសល់តែសម្តេចមួយប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.