ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។

ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។ ការជជែកនេះ កើតមានបន្ទាប់ពីវិទ្យុ និងក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាផ្សាយបំភ្លៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ CLV (កម្ពុជា ឡាវ វៀតណាម) ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្ហាញវត្តមានរបស់សម្តេចនៅពេលនេះ ជាការបញ្ជាក់ចំពោះការផ្សព្វផ្សាយខុសពីការពិតរបស់ហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព» ដែលថាសម្តេចមានរបួសស្មា។

* សម្តេចតេជោ ហ៊ុន សែន បន្តស្នើសមត្ថកិច្ចតាមវែកមុខជនគ្រប់គ្រងហ្វេសប៊ុកឈ្មោះ «អរគុណ សន្តិភាព»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រូតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។

* សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយសម្តេច។ ដំបូងគឺសម្តេចស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកទៅស្នើការគាំទ្រពីវៀតណាម។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីទាំងពីររូប គឺឡាវ និងវៀតណាម ដែលសម្តេចស្នើឱ្យមានការគាំទ្រនោះ បានទទួលមរណភាពអស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីស្ថានភាពឱនភាពផ្នែកសេដ្ឋកិច្ច និងផ្នែកអភិវឌ្ឍន៍ ទើបតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ហើយឡាវ ទទួលបានការផ្គត់ផ្គង់អំបិលពីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អធិបតេយ្យនៃប្រទេសនីមួយៗមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់។ សម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តទាំង៤របស់កម្ពុជានៅភាគឦសាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះមិនកាត់ផ្តាច់ពីគ្នានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះបុគ្គលអុជអាលរឿងនេះ ហើយគ្មានការបន្ធូរបន្ថយទោសនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅ ហៃ វណ្ណា បុគ្គលប្រឆាំងនៅជប៉ុនថា កុំភ្លេចថាខ្លួនមានគ្រួសារនៅស្រុកខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចលែងប្រកាន់នឹងលោក ជេម សុខ ហើយ ព្រោះសម្តេចចាត់ទុកជាមនុស្សមានបញ្ហាសរសៃប្រសាទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖

១៖ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
២៖ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម
៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ
៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ផ្ទុយគ្នាស្រឡះពីកិច្ចព្រមព្រៀងរវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុកស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គ្មានជនជាតិភាគតិចដេហ្គា និងមានមេដឹកនាំជាកុកសនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាមេដឹកនាំប្រទេសពេលទៅដល់ប្រទេសណា ក៏តែងមានការរៀបចំដាក់តាំងទង់ជាតិ។ សម្តេចបញ្ជាក់ត្រង់ចំណុច ដើម្បីបំភ្លឺតបនឹងការបង្ហោះមួយចំនួនបង្ហាញទង់ជាតិវៀតណាម នៅពេលប្រមុខរដ្ឋវៀតណាមទស្សនកិច្ចនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនោះ ជាចេតនាបង្ករឿង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរ តែសម្តេចមិនទាន់អស់ឥទ្ធិពល ពីនយោបាយនៅក្នុងប្រទេសនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រចនាសម្ព័ន្ធនៃការគ្រប់គ្រងអំណាចរដ្ឋ គឺព្រះមហាក្សត្រទី១ ប្រធានព្រឹទ្ធសភាទី២ ប្រធានរដ្ឋសភាទី៣ និងនាយករដ្ឋមន្ត្រីទី៤ ប៉ុន្តែអំណាចលើនាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអនុញ្ញាតឱ្យមានការបង្កចលាចលណាមួយ ពីក្រុមបង្កការញុះញង់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សខ្មែរមួយចំនួនធ្វើសកម្មភាពអាក្រក់ តែជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកសារព័ត៌មានម្នាក់ យកប្រពន្ធខ្លួនឯង ទៅឱ្យបរទេសសេពកាម។ តើទង្វើពេស្យាចារបែបនេះ តើត្រូវកាត់ទោសដែរទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍តាមបណ្តាខេត្តក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលតំបន់អភិវឌ្ឍន៍ត្រីកោណលើកទី១២ នឹងធ្វើនៅប្រទេសកម្ពុជា។ បច្ចុប្បន្នកំពុងពិភាក្សាគ្នាពីពេលវេលា។

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការមូលបង្កាច់លើកិច្ចសហប្រតិបត្តិការនេះ ដោយថាជាសហព័ន្ធឥណ្ឌូចិនជាដើម ជាទង្វើឆ្កួតពេកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺមានតែសេដ្ឋកិច្ច និងសង្គម ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់រាជរដ្ឋាភិបាលកុំមើលស្រាលស្ថានការណ៍។ សម្តេចតេជោ បានថ្លែងថា គេបំភ្លៃយូរហើយ តែរាជរដ្ឋាភិបាលសម្ងំ។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរជនក្បត់ជាតិ សម រង្ស៉ី ថា ឆ្អឹងឪខ្លួននៅណា? ទង្វើក្បត់ជាតិងាប់រកឆ្អឹងមិនឃើញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំប្រមាថព្រះមហាក្សត្រ កុំប្រមាថឆន្ទៈពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល តាមប្រមូលឱ្យអស់ជនញុះញង់លើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ សម្រាប់អ្នកនៅក្រៅប្រទេស ត្រូវតាមរកគ្រួសារដែលនៅក្នុងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសដទៃអាចអនុវត្តន៍ច្បាប់បាន ហេតុអ្វីកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ប្រទេសបាន?

* សម្តេចតេជោ ហ៊ុន សែន ស្នើមិត្តភក្តិបរទេសយោគយល់ កម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជាកើតចលាចលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនឹងលោក ជេម សុខ ដែលវាយប្រហារសូម្បីកូននេន សីហា។

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.