ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់

អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្ម)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង បង្កអនាធិបតេយ្យ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាមដាច់មិនអោយមានអ្នកអន្តរាគមន៍ឡើយ។

មានប្រសាសន៍បែបនេះ ក្នុងឱកាសលោក ប៉ែន កុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកមេមត់។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះបញ្ហាក្មេងទំនើង និងគ្រឿងញៀន ជាពិសេសសារធាតុញៀនប្រភេទថ្មី ដែលផលិតពីរុក្ខជាតិម្យ៉ាងឈ្មោះថា ខាត (KHAT) ដែលក្រសួងសុខាភិបាលអះអាងថា ជារុក្ខជាតិ មានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ដែលរាជរដ្ឋាភិបាល យើងហាមឃាត់ក្នុងការដាំនាំចេញ-នាំចូល និងប្រើប្រាស់ប្រសិនបើក្នុងភូមិ ឃុំ ស្រុករបស់យើង ពិនិត្យឃើញថាមានការដាំចែកចាយ និងប្រើប្រាស់ ត្រូវធ្វើការចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងឡើយ។

លោក ប៉ែន កុសល្យ បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកមេមត់ទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកមេមត់ទាំងមូល។ ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍ ក្នុងមូលដ្ឋានឱ្យល្អប្រសើរ ការពារឱ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.