ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេន​ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក..

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេន​ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក..

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេន​ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក..

ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង​សាច់ញាតិក្រុមគ្រួសារ និងប្រតិភូអម​ដំណើរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញ​បូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀន​ព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត នាំយកទេយ្យវត្ថុជា​ច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និង​ជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។

ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅតែងតែ​យ​កចិត្ដទុកដាក់ ហើយគិតគូរខ្វល់ខ្វាយពីការខ្វះខាត របស់ព្រះសង្ឃនៅតាមវត្ដអារ៉ាម ជាក់ស្ដែង​ពិធី​បុណ្យចូលព្រះវស្សាឈានមកដល់នេះ។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូល​កាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀន​សូត្រ​ព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រ​ជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ា​ងខ្ជាប់ខ្ជួន​ផងដែរ

សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះស​ង្ឃនាយកស្ដីទីនៃ​ព្រះរាជាណាច​ក្រកម្ពុជា និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនានៅកម្ពុជា និងព្រះចៅអធិការវត្ដ បានជូ​នពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួ​បប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសនោះ សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង បានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិ​វឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយ​មហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមា​តាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន និងប្អូនស្រីបង្កើត​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង។

សូមជម្រាប​ថា សម្រាប់ទេយ្យទានសម្រាប់វត្ដរួមមាន៖ ទៀនព្រះវស្សា, អង្ករ ៥តោន, មី ចំនួន ១០០កេ​ស, ត្រីខ ចំនួន ៥០កេស, ទឹកអិនសួរ ២កន្ដ្រក, ទឹកត្រចៀកកាំ ២កន្ដ្រក, កាហ្វេកញ្ចប់៧ កន្ដ្រក(ស្មើនឹង១៤០កញ្ចប់ធំ, ផ្លែឈើ កន្ដ្រក, ទឹកស៊ីអ៊ីវ ៥០យួរ (១យួរស្មើនឹង៦ដប), ទឺកត្រី ៥០យួរ (១យួរស្មើនឹង៦ដប), ទឹកក្រូចចម្រុះ ៥០កេស, ទឹកផ្លែឈើ៣មុខ ៣០កេស, ភេសជ្ជៈខារ៉ាបាវ ១០កេ​ស, មៀនកំប៉ុង ៥កេស,គូលែនកំប៉ុង ៥កេស, ទឹកបរិសុទ្ធអារុណា ២០០កេស, ទឹកដោះគោខាប់ ៥កេស, ស្ករស ៥០គីឡូ, តែ ៥គីឡូក្រាម, ត្រីងៀត ២០គីឡូក្រាម, សាច់ក្រក ២០គីឡូក្រាម, ប្រេងម៉ា​ស៊ូត ចំនួន ៦កាដុង ក្នុងមួយកាដុង ៣០លីត្រ និងថវិកា ៤០លានរៀល រួមទាំងថវិការប​ស់ពុទ្ធបរិស័ទមួយចំនួនទៀត

សម្រាប់ព្រះសង្ឃ ៩អង្គ ក្នុងមួយអង្គៗប្រគេន សាដក់ ១កញ្ចប់, សម្ដេចសង្ឃបច្ច័យ, ២លានរៀល, ព្រះសង្ឃ៨អង្គ ១អង្គៗបច្ច័យ ១លានរៀល ។ ចំណែកព្រះសង្ឃ ២៧៣ បច្ច័យ២៧លាន៣សែន​រៀល ដោយឡែក តាជី យាយជី ២០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល៕

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.