ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក នេត្រ ភក្ត្រា៖ ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន

លោក នេត្រ ភក្ត្រា៖ ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រីបានថ្លែងថា យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងពង្រឹងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យបានកាន់រឹងមាំបន្ថែមទៀតជាពិសេសការគ្រប់គ្រងការចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានជាដើម។

ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការច្រកចេញចូលតែមួយរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះជាមួយការបន្តធ្វើការកែទម្រង់លើការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរ។ ក្រសួងព័ត៌មានបានផ្តល់សេវាមួយចំនួនរួមមានការផ្តល់អាជ្ញាបណ្ណផ្នែកសារព័ត៌មាន ការផ្សព្វផ្សាយពាណិជ្ជកម្ម ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប៉ាណូ អាហ្វីស រោងពុម្ពជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.