ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

មន្រ្តីសាធារណការខេត្តព្រះវិហារ ត្រៀម២៤ម៉ោង ជួយអន្តរាគមន៍ពេលមានគ្រោះទឹកជំនន់កើតឡើងដែលបណ្តាលឱ្យខូចផ្លូវ ស្ពាន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

មន្រ្តីសាធារណការខេត្តព្រះវិហារ ត្រៀម២៤ម៉ោង ជួយអន្តរាគមន៍ពេលមានគ្រោះទឹកជំនន់កើតឡើងដែលបណ្តាលឱ្យខូចផ្លូវ ស្ពាន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា មន្ទីរសាធារណការខេត្តបានត្រៀមកម្លាំង ត្រៀមសម្ភារ សម្រាប់ត្រៀមអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង អនុវត្តន៍តាមបទបញ្ជាលោក គីម រិទ្ធី អភិបាលខេត្ត ក្នុងករណីមានគ្រោះទឹកជំនន់កើតឡងបណ្តាលឱ្យខូចខាតផ្លូវ ស្ពាន ជាយថាហេតុនៅកន្លែងណាមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងលោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោក សំ លាងទ្រី បានថ្លែងពីស្ថានភាពជំនន់ទឹកភ្លៀងដែលបានធ្លាក់ជោគជាំប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យផ្លូវមួយចំនួនរងការខូចខាត ប៉ុន្តែទោះជាយ៉ាងណាស្ថានភាពផ្លូវដែលគ្រប់គ្រងដោយមន្ទីរ គឺយើងនៅគ្រប់គ្រងបានជាធម្មតា មិនមានផ្លូវណាមួយដែលមិនអាចធ្វើដំណើរបាននោះទេ។

លោកប្រធានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានត្រៀមកម្លាំង និងសម្ភារ សម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង អនុវត្តតាមបទបញ្ជាលោកអភិបាលខេត្ត ក្នុងករណី មានការខូចខាតផ្លូវ ស្ពាន ត្រង់កន្លែងណាមួយដោយទឹកជំនន់ មិនថាពេលណានោះទេ គឺយើងនឹងចុះធ្វើភ្លាម ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានណែនាំក្រុមការងារត្រូវចុះពិនិត្យមើលផ្លូវជាប្រចាំ ធ្វើយ៉ាងណាកុំឱ្យមានគ្រលុកនិងសំបុកមាន់។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមដងផ្លូវ សូមចូលរួមថែផ្លូវថ្នល់របស់យើង ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ និងពិសេសសូមកុំចាក់ដីខ្ពស់ជាងផ្លូវ។

ជាមួយគ្នានេះ លោកប្រធានក៏សំដែងការកោតសរសើរដល់លោក លោកស្រីនៅតាមការិយាល័យជំនាញ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យចៀសឆ្ងាយពីគ្រឿងៀន និងត្រូវត្រៀមទាំងអស់គ្នាដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោហ០៩.០០នាទីព្រឹក ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.