ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញប្រកាសលោក ឃន វុទ្ធី ជាអភិបាលក្រុងកែប​ និងលោក សេ មុត ជានាយករដ្ឋបាលក្រុងកែប

លោកបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញប្រកាសលោក ឃន វុទ្ធី ជាអភិបាលក្រុងកែប​ និងលោក សេ មុត ជានាយករដ្ឋបាលក្រុងកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោក ឃន វុទ្ធី បានប្រកាសតែងតាំងជា អភិបាល នៃគណៈអភិបាលក្រុងកែប ជាផ្លូវការជំនួសអភិបាលក្រុងកែបចាស់លោក ខេង យ័ន និងលោក សេ មុត ជានាយករដ្ឋបាលសាលាក្រុងកែប។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងកែប ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ ស្នងការ មេបញ្ជាការខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង សង្កាត់ និងមន្ត្រីរាជការ ចំណុះអោយរដ្ឋបាលក្រុងកែបផងដែរ។

ក្នុងពិធីតែងតាំងខាងលើ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំឲ្យអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប ត្រូវខិតខំនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគោលការណ៍ ផែនការរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ធ្វើឲ្យក្រុងកែប មានការអភិវឌ្ឍន៍ខ្លាំងឡើងថែមទៀត ធានាការបម្រើ និងផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋ។

លោកបន្ថែមថា លោកអភិបាលក្រុងកែបថ្មី ត្រូវបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយគុណធម៌ សីលធម៌ សក្តិសមជាអ្នកបម្រើរាស្រ្ត និងគិតគូពីផលប្រប្រយោជន៍រាស្រ្តជាធំ។

ដើម្បីឆ្លើយតបទៅនិងជំនឿជឿជាក់របស់រាជរដ្ឋាភិបាលកម្ពុជា លោក ឃន វុទ្ធី អភិបាលក្រុងកែប បានប្តេជ្ញាចិត្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អទាំងក្នុងក្រុមប្រឹក្សាក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត និងខិតខំរៀនសូត្រ ពង្រឹង និងបង្កើនភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយប្រសិទ្ធភាព និងជឿទុកចិត្តសំដៅធ្វើឲ្យការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក- ខណ្ឌ និងគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ មានភាពជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.