ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើសារលិខិតជូនលោក ប៊ុយ ក្វាងហ៊ុយ សមាជិកបំរុងនៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាទី១នៃគណ:កម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដោយបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។

នៅក្នុងសារលិខិតរបស់លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងដូចនេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់ឯកឧត្តម ង្វៀន ភូ ជុង អគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ មរណភាពរបស់ឯកឧត្តមអគ្គលេខាធិការ គឺជាការបាត់បង់ឥស្សរជននយោបាយដ៏លេចធ្លោ មួយរូបក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមដោយផ្ទាល់ដើម្បីស្ថិរភាពរបស់ប្រទេស»

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា លោក ង្វៀន ភូ ជុង នឹងស្ថិតនៅជាមិត្តរបស់កម្ពុជាជានិច្ច។ ពេញមួយជីវិតរបស់លោក គឺជាអ្នកដឹកនាំឆ្នើមដែលមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយ​ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការលើកកម្ពស់ និងធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទំនើបកម្មស្ថាប័ននៅក្នុងប្រទេសវៀតណាម។ សំខាន់ជាងនេះទៅទៀតលោកជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសយើងទាំងពីរ ស្របតាមការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផ្តោតលើប្រជាជន។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះលោក ប៊ុយ ក្វាងហ៊ុយ ក្រុមគ្រួសារនៃសពលោកអគ្គលេខាធិការ ព្រមទាំងប្រជាជនវៀតណាម ចំពោះការបាត់បង់ដ៏ធំធេងរបស់រដ្ឋបុរសដ៏ឧត្តុង្គឧត្តម។ សូមវិញ្ញាណក្ខន្ធលោកអគ្គលេខាធិការ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.