ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការធ្វើតេស្ដរហ័សរកសារធាតុញៀន បានអនុវត្តលើមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាង៩ម៉ឺននាក់, រកឃើញ៩៧នាក់វិជ្ជមាន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការធ្វើតេស្ដរហ័សរកសារធាតុញៀន បានអនុវត្តលើមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាង៩ម៉ឺននាក់, រកឃើញ៩៧នាក់វិជ្ជមាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ការធ្វើតេស្ដរហ័សរកសារធាតុញៀនលើមន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សម្រេចបានជាង៩ម៉ឺននាក់ ក្នុងនោះរកឃើញមានចំនួន៩៧នាក់ មានសារធាតុញៀនក្នុងខ្លួន។

ក្នុងវេទិកាពិភាក្សាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំង៩៧នាក់ដែលវិជ្ជមានសារធាតុញៀន ក្នុងចំណោមអ្នកធ្វើតេស្ដសរុប៩៩,៣០០នាក់នោះ បានបណ្ដេញចេញពីក្របខ័ណ្ឌចំនួន៨៩នាក់, ៧នាក់កំពុងបន្ដនីតិវិធី និងម្នាក់ទៀតកំពុងបន្ដតាមដាន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃនេះ ការធ្វើតេស្ដទឹកម៉ូតទៅលើមន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស បានចំនួន៩៩,៣០០នាក់។ ក្នុងចំណោមអ្នកដែលបានធ្វើតេស្ដនេះ រកឃើញអ្នកដែលប្រើប្រាស់សារធាតុញៀនហាមឃាត់ ចំនួន៩៧នាក់ ក្នុងនោះ៨៩នាក់បានបណ្ដេញចេញពីក្របខ័ណ្ឌរួចហើយ ៧នាក់កំពុងបន្តនីតិវិធី ខណៈម្នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន»

ដោយឡែក សម្រាប់ប្រតិបត្តិការបង្ក្រាបកាលពីពេលកន្លងទៅ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហើបថា ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីរាជការសាធារណៈផងដែរ ខណៈអ្នកដែលមានការពាក់ព័ន្ធ ត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតទៅតាមផ្លូវច្បាប់ជាធរមាន ដោយមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឲ្យបានឡើយ។ លោកសង្កត់ធ្ងន់ថា អ្នកដែលបង្ក្រាបករណីទៅមានទាំងមន្ដ្រីនគរបាល មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ហើយមានឋានន្ដរស័ក្ដិរហូតដល់ឧត្តមសេនីយ៍ (ផ្កាយ) ថែមទៀត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ពិសេសផ្ដោតលើការដាក់ចេញផែនការយុទ្ធសាស្ដ្រ សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបោសសម្អាតគ្រឿងញៀនចេញពីប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ថែមទៀតថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន កំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជាលេខ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសង្កត់ធ្ងន់ថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន តែងតែធ្វើការក្រើនរំលឹកជាប្រចាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.