ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ យុទ្ធសាស្ដ្រ៦ចំណុច និងវិធានការ៨ចំណុច ត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ យុទ្ធសាស្ដ្រ៦ចំណុច និងវិធានការ៨ចំណុច ត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីយុទ្ធសាស្ដ្រ ចំនួន៦ចំណុច និងវិធានការយុទ្ធសាស្ដ្រ ចំនួន៨ចំណុច ដែលជាទិសដៅអាទិភាពសំខាន់ ក្នុងការធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី៧ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ធ្វើឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាពិភាក្សា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ដ្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។ នេះជាលើកដំបូងក្លិបអ្នកកាសែត ក្រោមការដឹកនាំរបស់លោក ពុយ គា ដែលបានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទនេះ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង៦ចំណុច ដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖

*ទី១៖ កាត់បន្ថយតម្រូវការគ្រឿងញៀន
*ទី២៖ កាត់បន្ថយការជួញដូរគ្រឿងញៀន
*ទី៣៖ ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម
*ទី៤៖ ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់
*ទី៥៖ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ
*ទី៦៖ ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ។

ដោយឡែក ចំពោះវិធានការយុទ្ធសាស្ត្រចំនួន៨ចំណុចវិញ មានដូចជា៖

*ទី១៖ ការពង្រឹងការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ
*ទី២៖ ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន
*ទី៣៖ ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្មការចាកចេញពីគ្រឿងញៀន
*ទី៤៖ ការពង្រឹងស្ថាប័នអនុវត្តច្បាប់
*ទី៥៖ ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំ
*ទី៦៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន
*ទី៧៖ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា
*ទី៨៖ អនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕­

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.