ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ភរិយាអភិបាលខេត្តកំពត ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ នៅវត្តកំពូលមាស និងវត្តកោះគ្រឹះស្នា ក្នុងស្រុកកំពង់ត្រាច

ភរិយាអភិបាលខេត្តកំពត ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ នៅវត្តកំពូលមាស និងវត្តកោះគ្រឹះស្នា ក្នុងស្រុកកំពង់ត្រាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងជាភរិយាអភិបាលខេត្តកំពត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសហការី នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទានប្រគេនព្រះសង្ឃ គណ:កម្មការវត្ត ចំនួនពីរ ក្នុងស្រុកកំពង់ត្រាច រួមមាន វត្តកំពូលមាស និងវត្តកោះគ្រឹះស្នា ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងពិធីនេះ លោកស្រីប្រធានកិត្តិយសសមាគម បានលើកឡើងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីមួយ ដែលមិនអាចរំលងបានក្នុងព្រះពុទ្ធសាសនា ដែលបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងជាអ្នកមានជំនឿលើព្រះពុទ្ធសាសនាតែងនាំគ្នាប្រារព្ធពិធីបុណ្យនេះឡើង ដោយនាំយកសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ ការប្រគេនទៀនចំណាំវស្សាដល់ព្រះសង្ឃ ក៏ជាកិច្ចចាំបាច់មួយសម្រាប់ពលរដ្ឋខ្មែរដែលកាន់ព្រះពទ្ធសាសនា ព្រោះពន្លឺទៀន នឹងជួយបំភ្លឺអនាគតជាតិឱ្យស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយអំពើល្អ សេចក្តីល្អតាមរយ:ការរក្សាភ្លើងទៀន ឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ ម្យ៉ាងទៀត នេះជាការជួយដល់វត្តអារាម ដើម្បីបានដុតបំភ្លឺនៅពេលយប់។

លោកស្រីប្រធានកិត្តិយសសមាគម បានបន្តថា ក្នុងអំឡុងនៃពិធីបុណ្យចូលព្រះវស្សានេះ គឺជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេត្រូវបង្កើនការរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទផងដែរ ដូច្នេះតាមបណ្តាវត្តអារាមនានា គឺត្រូវការជាចាំបាច់នូវគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃជាចាំបាច់។

ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗ រួមមាន៖ 
ទៀនចំណាំព្រះវស្សា ១គូ, អង្ករ ២បាវ, ត្រីខ ៥យួរ, ស្ករស ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូក្រាម, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត ៥គីឡូក្រាម, ទឹកក្រូច និងទឹកផ្លែឈើ ៥កេស, សៀង ១០គីឡូក្រាម, ខ្ទឹមស ៥គីឡូក្រាម, សាប៊ូម្សៅ ៥កញ្ចប់, ផ្កាឈូក ៧ទង, ទឹកបរិសុទ្ធ ៥កេស និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.