ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អគ្គនាយកអគ្គិសនីកម្ពុជា បំផុសចលនាដាំដើមឈើ និងកូនឈើហូបផ្លែចម្រុះ តាមដងផ្លូវសាធារណៈ តាមព្រៃសហគមន៍ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅស្រុកក្រគរ និងស្រុកកណ្តៀង

អគ្គនាយកអគ្គិសនីកម្ពុជា បំផុសចលនាដាំដើមឈើ និងកូនឈើហូបផ្លែចម្រុះ តាមដងផ្លូវសាធារណៈ តាមព្រៃសហគមន៍ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅស្រុកក្រគរ និងស្រុកកណ្តៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមដាំដើមឈើជានិម្មិតរូប និងបំផុសចលនាដាំដើមឈើ និងកូនឈើហូបផ្លែចម្រុះ តាមដងផ្លូវសាធារណៈ តាមព្រៃសហគមន៍ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «ខ្នងផ្ទះមួយ ដើមឈើមួយដើម» ដើម្បីសោភ័ណភាព និងបរិស្ថាន។

លោកបណ្ឌិត ប្រាំង ជលសា បានថ្លែងថា យុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ «ខ្នងផ្ទះមួយ ដើមឈើមួយដើម» ដើម្បីសោភ័ណភាព និងបរិស្ថាននាឱកាសនេះ គឺអនុវត្តទៅតាមផែនការណែនាំ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានចលនាដល់ក្រុមការងារគណបក្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត វិស័យឯកជន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើឡើងវិញ ដើម្បីបង្កើនសោភ័ណភាពបៃតង ធនធានធម្មជាតិ និងគម្របព្រៃឈើ សម្រាប់ជាគុណប្រយោជន៍ដល់សង្គមជាតិ ស្របតាមកម្មវិធីកំណែទម្រង់វិស័យព្រៃឈើ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិតបន្តថា ដំណាក់កាលទី1 យើងបានដាំរួចមកហើយនៅសងខាងផ្លូវសាធារណៈ ពិសេសផ្លូវជាតិលេខ៥ ដោយដាំដើមឈើណា ដែលលើកកម្ពស់សោភ័ណភាព មានពណ៌ស្រស់ស្អាតល្អ។ ដំណាក់កាលទី២ យើងដាំនៅតំបន់ព្រៃសហគមន៍ និងព្រៃលិចទឹកដូចជាដើមធ្នង់ បេង ក្រញូង កកោះ ច្រេស រាំង… ។ ដំណាក់កាលទី៣ យើងជំរុញឲ្យប្រជាពលរដ្ឋដាំដើមឈើហូបផ្លែឲ្យបានគ្រប់គ្នា នៅតាមខ្នងផ្ទះ។

លោកប្រធានក្រុមការងារបានគូសបញ្ជាក់ថា ព្រៃឈើជាសម្បត្តិធនធានធម្មជាតិដ៏មហាសាល និងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង ដល់មនុស្ស សត្វនៅលើភពផែនដី កាលណាបាត់បង់ព្រៃឈើ គឺនាំឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងការឡើងកម្តៅផែនដីជាដើម។

ជាក់ស្តែងដូចជា វារីអគ្គិសនីត្រូវការទឹកជាចាំបាច់ ហើយទឹកកើតឡើងពីធនធានធម្មជាតិ(ព្រៃឈើ) ដូច្នេះហើយ លោកសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាដាំដើមឈើឡើងវិញ យ៉ាងហោចមនុស្សម្នាក់ដាំដើមឈើឲ្យបាន១ដើមក្នុង១ឆ្នាំ (មនុស្ស១៥លាននាក់ ដាំដើមឈើបាន១៥លានដើម) នោះ៥ ទៅ១០ឆ្នាំខាងមុខព្រៃឈើ និងកើនឡើងជាបន្តបន្ទាប់។

សូមជម្រាបជូនថា នាថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគណបក្សប្រជាជន តាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង បានរៀបចំដើមឈើ និងកូនឈើហូបផ្លែចម្រុះ ចែកជូន និងដាំជំហ៊ាន១ បានជាច្រើនពាន់ដើមរួមមាន៖
១៖ នៅឃុំអន្សាចំបក់ កូនឈើហូបផ្លែ ៥០០ដើម និងកូនរាំង ៥០០ដើម។
២៖ នៅឃុំស្វាយស ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ៣០០ដើម។
៣៖ នៅឃុំឈើតុំ ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ១,០៧៦ដើម។
៤៖ នៅឃុំកណ្តៀង ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ៤៤០ដើម។
៥៖ នៅឃុំកញ្ជរ ដើមឈើ និងកូនឈើហូបផ្លែចម្រុះ ២៥០ដើម។
៦៖ នៅឃុំអន្លង់វិល ដើមឬស្សីផ្អែមជាច្រើនដើមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.