ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តព្រះសីហនុ៖ ចូលរួមកែលម្អភូមិដ្ឋានរបស់យើង ឲ្យក្លាយទៅជាភូមិដ្ឋានបៃតងទាំងអស់គ្នា តាមរយៈសកម្មភាពស្រលាញ់ ថែរក្សា ការពារ និងដាំដើមឈើ «ប្រជាពលរដ្ឋម្នាក់ ដើមឈើ១ដើម»

អភិបាលខេត្តព្រះសីហនុ៖ ចូលរួមកែលម្អភូមិដ្ឋានរបស់យើង ឲ្យក្លាយទៅជាភូមិដ្ឋានបៃតងទាំងអស់គ្នា តាមរយៈសកម្មភាពស្រលាញ់ ថែរក្សា ការពារ និងដាំដើមឈើ «ប្រជាពលរដ្ឋម្នាក់ ដើមឈើ១ដើម»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ សូមចូលរួមកែលម្អភូមិដ្ឋានរបស់យើងឲ្យក្លាយទៅជាភូមិដ្ឋានបៃតងទាំងអស់គ្នា តាមរយៈសកម្មភាពស្រលាញ់ ថែរក្សា ការពារ និងដាំដើមឈើប្រជាពលរដ្ឋ១នាក់ ដើមឈើ១ដើម។ នេះជាការលើកឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ របស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

លោករួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន អមត ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះ មានជាអាទិ៍ គគីរ ឈើទាល ក្រញូង នាងនួន សរុបចំនួន១.៥០០ដើម នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងមានកូនឈើសម្រាប់ចែកចាយជូនតាមមន្ទីរ អង្គភាព ប្រជាពលរដ្ឋដែលមានតម្រូវការជាក់ស្តែងបន្ថែមទៀតផង និងដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា។

ថ្លែងក្នុងពិធីលោក ម៉ាង ស៊ីណេត បានឲ្យដឹងថា ធម្មជាតិអាចរស់នៅដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិនៅជាមួយគ្នានោះទេ ពោលធម្មជាតិ ព្រៃប្រឹក្សាគឺពិតជាមានសារៈសំខាន់ខ្លាំងដែលអាចផ្ដល់ អុកស៊ីសែនដល់យើងសម្រាប់ដកដង្ហើម ហើយក៏ជារបាំងការពារផ្ទះសម្បែងរបស់បងប្អូនពីខ្យល់ព្យុះ គ្រោះទឹកជំនន់ ហើយក៏ជាជម្រករបស់មច្ឆាជាតិផងដែរ។ លើសពីនេះដើមឈើជួយការពារ និងលម្អរដល់បរិស្ថានផង ហើយក៏ចូលរួមក្នុងការបង្កើនសេដ្ឋជាតិ សេដ្ឋកិច្ចគ្រួសារតាមរយៈភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលមកទស្សនាតាមតំបន់ទេសចរណ៍នានានៃខេត្តទាំងនេះ គឺជាផ្នែកមួយនៃសម្រស់ដើមឈើធម្មជាតិដែលបានដាំឡើងតាមដង់ផ្លូវ មាត់ព្រែក ស្ទឹង សមុទ្រ និងតាមបណ្តាកោះនេះឯង។

តាមរយៈកម្មពិធីនាព្រឹកនេះ លោកសូមអំពាវនាវដល់ព្រះសង្ឃ លោកយាយលោកតាបងប្អូនកូនក្មួយ សិស្សានុសិស្ស ជាពិសេសក្របខណ្ឌមន្ត្រីរាជការពាក់ព័ន្ធទាំងអស់សូមបន្តចូលរួមស្រលាញ់ធម្មជាតិ ដាំដើមឈើទាំងអស់គ្នា។ លោកបន្តថាសូមបងប្អូនប្រជាពលរដ្ឋ យើងសហការជាមួយមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម ដាំដើមឈើកែលម្អរភូមិដ្ឋានរបស់យើងឲ្យក្លាយទៅជាភូមិដ្ឋានបៃតងទាំងអស់គ្នា។

ជាមួយភូមិដ្ឋានបៃតងក៏មិនមែនសំដៅតែទៅលើសកម្មភាពដាំដើមឈើតែមួយមុខទេ ពុកម៉ែបងប្អូនគួរតែលៃលកដាំជាបន្លែរផ្លែរឈើលក្ខណៈគ្រួសារ ដូចនេះមិនមិនត្រឹមតែអាចក្លាយជាភូមិបៃតងមួយមុខនោះទេ ផ្ទុយទៅវិញវាអាចកាត់បន្ថយការចំណាយ ម្ហូបប្រចាំថ្ងៃ ហើយថែមទាំងរកប្រាក់កម្រៃជួយដល់សេដ្ឋកិច្ចគ្រួសារតាមរយៈលក់បន្លែរផ្លែរឈើទាំងនោះថែមទៀតផង។

ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត បានលើកឡើងពាក់ព័ន្ធនឹងក្មេងទំនើងសូមអភិបាលក្រុងស្រុកទាំង៥ ត្រូវសហការកម្លាំងសមត្ថកិច្ច ទប់ស្កាត់សកម្មភាពក្មេងទំនើងនេះឲ្យបាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.