ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

សំណង់រំលោភចំណីផ្លូវជាតិលេខ៣ ម្ចាស់អត់ព្រមរុះដោយខ្លួនឯង, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំងចុះរុះរើ

សំណង់រំលោភចំណីផ្លូវជាតិលេខ៣ ម្ចាស់អត់ព្រមរុះដោយខ្លួនឯង, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំងចុះរុះរើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្រោយពីការចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យា ឲ្យម្ចាស់សំណង់មួយកន្លែង ដែលកំពុងសង់រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រុះរើចេញដោយខ្លួនឯង តែមិនព្រមរុះរើ ហើយគំរាមប្រើដុំថ្មគប់ទៅលើកម្លាំងអាជ្ញាធរទៀតនោះ ទើបនៅវេលារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងចុះទៅធ្វើការរុះរើសំណង់ខាងលើនោះតែម្ដង។

នៅក្នុងពេលចុះទៅអនុវត្តន៍ការរុះរើនោះ ពុំមានការប៉ះទង្គិចគ្នារវាងកងកម្លាំង និងម្ចាស់ផ្ទះដូចជាការគម្រាមនោះទេ ដោយកម្លាំងអាជ្ញាធររុះរើបានសម្រេចដោយរលូន។

មិនតែប៉ុណ្ណោះដើម្បីស្មើភាពគ្នា ពលរដ្ឋបានលើកឡើងផងដែរថា អាជ្ញាធរត្រូវតែទប់ស្កាត់កុំឲ្យមានសំណង់រំលោភលើចំណីផ្លូវកើតឡើងថ្មី ហើយត្រូវតែបន្តរុះរើសំណង់ដែលបានសង់រួចកាលពីមុនឆ្នាំ២០២៤ផង។

សូមជម្រាបជូនថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា ម្ចាស់សំណង់ខាងលើឈ្មោះ ហ៊ុល ភា គាត់បានសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិលេខ៣ ហើយនៅវេលាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋច្រើននាក់ បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌចេញអន្តរាគមន៍ឃាត់ជាបន្ទាន់ ចៀសវាងពេលដែលសំណង់នោះសង់រួចរាល់ ពិបាកដោះស្រាយ។ ក្រោយមកនៅវេលារសៀលថ្ងៃដដែល លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកឈួន ឆាយ៉ារិទ្ធ នាយករដ្ឋបាលខណ្ឌដឹកនាំកម្លាំងចុះទៅហាមឃាត់ និងឲ្យម្ចាស់រុះរើ។

អាជ្ញាធរបានប្រាប់ទៀតថា ពេលទៅដល់កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ខាងលើសង់រំលោភចំណីផ្លូវ ៥,៥០ម៉ែត្រ ទើបលោក ឈួន ឆាយ៉ារិទ្ធ ប្រាប់ឲ្យជាងផ្អាកការសាងសង់ និងសុំជួបម្ចាស់ទីតាំង។ ខណៈនោះស្រាប់តែម្ចាស់ទីតាំង មានប្រុស មានស្រី ចេញមកស្រែកឡូឡាឡាំប៉ា ជេរអាជ្ញាធររយៈពេល១ម៉ោងទើបឈប់ ហើយអាជ្ញាធរមិនបានតបតនោះឡើយ។ ក្រោយមកអាជ្ញាធរបានធ្វើការពន្យល់ឲ្យគាត់បានយល់ពីច្បាប់សាងសង់ និងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងរុះរើសំណង់ចេញវិញ។

អាជ្ញាធរបានឲ្យគាត់រុះរើចេញវិញនៅថ្ងៃទី២០ ខែកក្កដា ពេលនោះគាត់បានយល់ព្រមផ្ដិតមេដៃបញ្ឈប់ការសាងសង់ ប៉ុន្តែមិនយល់ព្រមផ្ដិតមេដៃធ្វើការរុះរើនោះទេ ហើយបានគំរាមថា ​បើអាជ្ញាធរហ៊ានធ្វើការរុះរើនោះគាត់ និងយកដុំថ្មគប់ទៅលើជាងដែលមកធ្វើការរុះនោះតែម្ដង។ រហូតមកដល់ថ្ងៃទី២០ ខែកក្កដា គាត់អត់ព្រមរុះចេញមែន ទើបលោកអភិបាលខណ្ឌដាក់កម្លាំងចុះទៅធ្វើការរុះរើតែម្ដង។

លោក សក់ ច័ន្ទកាញ្ញារិទ្ធ បានថ្លែងថា ក្នុងឆ្នាំ២០២៤ ឈប់ឲ្យមានការសាងសង់សំណង់រំលោភចំណីផ្លូវកើតឡើងថ្មីទៀតហើយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមានវិធានការរក្សាចាស់ មិនឲ្យបង្កើតថ្មីនោះទេ ដើម្បីងាយស្រួលចាត់វិធានការរុះរើ សំណង់ចាស់ ដែលសង់រំលោភចំណីផ្លូវរួចកន្លងមក ធ្វើយ៉ាងណាសម្អាតឲ្យស្អាតចេញពីដំណីផ្លូវ ឲ្យផ្លូវមានសោភ័ណភាព លុបបំបាត់ភាពអនាធិបតេយ្យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.