ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាអធិការខណ្ឌទាំង១៤ ចុះអប់រំសិស្សសាលាបញ្ឈប់ការគូសអក្សរលើអាវស ហើយបង្ហោះតាមបណ្ដាញសង្គម

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាអធិការខណ្ឌទាំង១៤ ចុះអប់រំសិស្សសាលាបញ្ឈប់ការគូសអក្សរលើអាវស ហើយបង្ហោះតាមបណ្ដាញសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រោយឃើញវីដេអូចែកចាយតាមបណ្ដាញសង្គម បង្ហាញពីសកម្មភាពមិនសមរម្យរបស់សិស្សសាលាមួយចំនួន ដោយពួកគេបានយកអាវសគូសអក្សរ និងចុះហត្ថលេខា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌទាំង១៤ សហការជាមួយអាជ្ញាធរចុះធ្វើការអប់រំសិស្សនៅតាមសាលា ឲ្យបញ្ឈប់ការធ្វើបែបនេះ។

ដោយអនុវត្តតាមបទបញ្ជានៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងចុះធ្វើការអប់រំណែនាំសិស្សសាលានៅវិទ្យាល័យកំបូល ចំនួន៨៣នាក់ ក្នុងនោះស្រី៤៥នាក់ ដែលពួកគេបានគូសអក្សរលើអាវ និងយកក្រេមគូសលើបាតដៃរួចប៉ាតលើអាវ។ តាមការសាកសួរ មូលហេតុដែលធ្វើបែបនេះ ដោយសារតែពួកគេចាត់ទុកថា ជាអនុស្សាវរីយ៍ ក្រោយពីប្រឡងរួច។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ការធ្វើបែបនេះហើយបង្ហោះរូបភាព និងវីដេអូពេញបណ្ដាញសង្គម ជារឿងមិនសមរម្យនោះឡើយ ដូច្នេះហើយលោកបានបញ្ជាឲ្យអធិការខណ្ឌ ចូលរួមសហការជាមួយអភិបាលចុះ ដើម្បីបន្ដចុះអប់រំណែនាំសិស្សានុសិស្សទាំងអស់នៅតាមសាលារៀន បញ្ឈប់ការបង្ហោះលេងបែបនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.