ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ, មន្ទីរធនធានទឹក អំពាវនាវពលរដ្ឋរស់នៅតាមស្ទឹងបង្កើនការប្រុងប្រយ័ត្ន 

ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ, មន្ទីរធនធានទឹក អំពាវនាវពលរដ្ឋរស់នៅតាមស្ទឹងបង្កើនការប្រុងប្រយ័ត្ន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ), មន្ទីរធនធានទឹក បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។

បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាព មានចន្លោះពី ២៥ °c – ៣២ °c។

ប្រភពបន្តថា បច្ចុប្បន្នកម្ពស់ទឹកភ្លៀង២៤ម៉ោង មាន២/៧ក្រុងស្រុក ក្នុងនោះស្រុកវាលវែង ១៨.១មីលីម៉ែត្រ និងស្រុកភ្នំក្រវាញ ១.០មីលីម៉ែត្រ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ +០.៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ -០.២៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម), ស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ -២,៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ) និងទន្លេកំពង់លួង មានកម្ពស់១.៥៩ម៉ែត្រ។

ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកើនឡើងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកូនតូចៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.