ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន

លោក ខូយ រីដា សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី

លោក ខូយ រីដា សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី និងសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានតម្លៃជិត៣ម៉ឺនដុល្លារ។

បន្ទាប់ពីលោក លឹម ចន្ទថៃ អនុប្រធានគណបក្សសង្កាត់ព្រៃញី បានធ្វើរបាយការណ៍សាងសង់ និងកែលម្អសោភ័ណភាព លើសមិទ្ធផលចាស់ នៃស្នាក់ការសង្កាត់ព្រៃញីនោះរួចមក, លោក ខូយ រីដា បានលើកឡើងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃញី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។

លោកបន្តថា អស់រយៈពេលជាង ៤៥ឆ្នាំកន្លងទៅ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន និងបានប្រែក្លាយកម្ពុជា ពីរបបវាលពិឃាត ទៅជាទឹកដីដ៏ស្រស់បំព្រង ដែលប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី ដើម្បីកសាង និងការពារ មាតុភូមិរបស់ខ្លួន។

លោក ខូយ រីដា បន្តថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ,សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ដោយសម្រេចបានសមិទ្ធផលថ្មីៗ ទាំងនៅទីក្រុង និងជនបទជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើង អគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរ ពេទ្យ វត្តអារាម។ល។

លោកបន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ហេតុនេះយើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាថែរក្សា រាល់ សមិទ្ធផល ទាំងនេះឱ្យបានគង់វង្សជារៀងដរាប ព្រមទាំងបន្តកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកសូមស្នើដល់សមាជិក សមាជិកាទាំងអស់ ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឱ្យបានព្រមៗគ្នា។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ចំពោះក្រុមការងារ និងសប្បុរសជន ព្រមទាំងចែកជូនវត្ថុកំដរដៃ ជូនតំណាងសមាជិកបក្ស និងបន្តទស្សនារូបភាពសមិទ្ធិផលនានា ព្រមទាំងដាំដើមឈើ ជានិម្មិតរូបផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.