ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគ្រប់មធ្យោបាយ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក​ហ្វូណន​តេជោ នៅថ្ងៃ៥ សីហា

អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគ្រប់មធ្យោបាយ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក​ហ្វូណន​តេជោ នៅថ្ងៃ៥ សីហា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគ្រប់មធ្យោបាយ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក​ហ្វូណន​តេជោ នៅថ្ងៃ៥ សីហា

ភ្នំពេញ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព និងតាមកន្លែងសាធារណៈផ្សេងៗដូចជាវត្តអារាម សាលារៀន ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក និងគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹកខាងមុខនេះ។

 

ការថ្លែងរបស់ឯកឧត្ដមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម​ចែកអំណោយរាជរដ្ឋាភិបាល​ តាមរយៈ​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និងយុវ​នីតិសម្បទា​ខេត្ត ជូនប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត​តាមសហគមន៍​ និងជនរងគ្រោះដោយ​ធម្មជាតិ​ ចំនួន​៣៥០គ្រួសារ​ ស្ថិត​នៅទីរួម​ ស្រុកជាំក្សាន្ដ​ ខេត្ដព្រះវិហារ​ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឯកឧត្ដម គីម រិទ្ធី បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលខាងមុខនេះ។

 

អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែក ជីក ហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

 

ឯកឧត្ដមបញ្ជាក់ថា «ដូច្នេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០០នាទីព្រឹក ខាងមុខ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជាផ្លូវការ សូមមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទូទាំងខេត្តព្រះវិហារ ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ»។

ឯកឧត្ដម គីម រិទ្ធី ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ដោយត្រូវថែសុខភាពឱ្យបានល្អ ដើម្បីការពារពីជំងឺឆ្លងនានា ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ សត្វអសិរពិសផ្សេងៗ ពិសេសក្មេងៗកុំបណ្តោយឱ្យលេងទឹកផ្តេសផ្តាស។ អំណោយដែលនាំមកចែកជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ ប៊ីចេង ប្រេងឆា ត្រីខ និងសាប៊ូ ៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.