ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្រុមហ៊ុន​យក្សរបស់ជប៉ុន Minebea គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ នៅខែកញ្ញា

ក្រុមហ៊ុន​យក្សរបស់ជប៉ុន Minebea គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ នៅខែកញ្ញា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi ​នឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់នា​ពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​ខណៈពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Minebea Mitsumi Inc លោក Yoshihisa Kainuma ​ទាក់ទងកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រជប៉ុន MinebeaMitsumi Inc នៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ ។

រោងចក្រទី ២ របស់ Minebea Mitsumi ​ដែលនឹងគ្រោងបើករោចក្រនេះមានផ្ទៃដីប្រមាណ ៥០ហិចតា បង្កើនការវិនិយោគ និងបង្កើតការងារជាច្រើនកន្លែងដល់យុវជន យុវនារី មកបម្រើការងារនៅទីនេះ។ ​

​បើតាមការបញ្ជាក់របស់​ លោក កែវ រតនៈ នាពេលកន្លងមក ​រោងចក្រ Minebea Mitsumi នេះ បានដកប្រតិបត្តិការខ្លះពីប្រទេសសិង្ហបុរី ដើម្បីមកវិនិយោគនៅកម្ពុជា ដោយសម្លឹងឃើញសក្ដានុពលនៃការគាំទ្រនៃការថាមពលអគ្គិសនី។ បច្ចុប្បន្នកម្ពុជាកំពុងផលិតថាមពលចេញពី ថាមពលកកើតឡើងវិញ យ៉ាងច្រើនលើសលុប ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយ ដែលមានការទាក់ទាញ។

លោកបានបន្ថែមថា ជាការពិតថាមពលនេះ ត្រូវធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចធានាឲ្យថ្ងៃក្រោយមិនខ្វះខាត សម្រាប់ឆ្នាំនេះកម្ពុជាបានធានាសាជាថ្មី ជាមួយក្រុមហ៊ុនរបស់ជប៉ុននេះ លើការបោះជំហានទី២ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ថាមពលកកើតឡើងវិញនៅទីនេះ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាគឺ ថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់មួយ នៃការធ្វើឲ្យរោងចក្រនេះ មានដំណើរការបន្ថែមលើទឹកដីកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុននេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្រោមទុនវិនិយោគដំបូងត្រឹមតែ ២៣លានដុល្លារ។

គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៦ ៦៣០ នាក់ អង្គភាពអាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.