ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើស្តារឡើងវិញ ដើម្បីបង្កើនជីជាតិដីកសិកម្ម និងផលប្រយោជន៍ដល់មនុស្ស សត្វ

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើស្តារឡើងវិញ ដើម្បីបង្កើនជីជាតិដីកសិកម្ម និងផលប្រយោជន៍ដល់មនុស្ស សត្វ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងក ម្លាំងប្រដាប់អាវុធ វិស័យឯកជន ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស មេត្តាយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនឡើងវិញ នៅតាមសាលារៀន វត្តអារាម ទីសាធារណៈ រមណីដ្ឋាន តាមដងផ្លូវ និងភូមិឋាន ដើម្បីជារបាំងការពារខ្យល់ ផ្តល់អត្ថប្រយោជន៍ដល់មនុស្ស សត្វ និងបង្កើននូវជីជាតិដីកសិកម្ម។

លោក ខូយ រីដា បានអំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីរុក្ខទិវា ៩ កក្កដា ២០២៤ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើដំណាក់សុក្រម ស្ថិតក្នុងភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការ និងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់។

លោក ខូយ រីដា បានរំលឹកអំពីប្រវត្តិរុក្ខទិវា ដែលផ្តួចផ្តើមឡើងដោយព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងបានឧទ្ទិសរុក្ខទិវានេះ ឱ្យស្ថិតក្នុងបេះដូងរបស់ប្រជានុរាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នា ដាំដើមឈើគ្រប់ប្រភេទ ព្រមទាំងចូលរួមរក្សាការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ដែលជាមរតកជាតិរបស់យើង ឱ្យបានគង់រៀងរហូតទៅ។ រុក្ខទិវានេះត្រូវបានប្រារព្ធធ្វើឡើង ចាប់ពីឆ្នាំ១៩៩២ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែផ្តល់ការគាំទ្រ ឱ្យមានទិវានេះឡើងជារៀងរាល់ឆ្នាំ។

លោកបន្តថា ចំពោះខេត្តពោធិ៍សាត់ បានជ្រើសរើសថ្ងៃទី១៨ ខែកក្កដា សម្រាប់ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើដំណាក់សុក្រម ស្ថិតក្នុងភូមិព្រែកមួយ ឃុំសំរោង នាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក គឺក្នុងគោលបំណង រួមគ្នាបង្កើនគំនិតថ្មី ទុកជាទម្លាប់ សម្រាប់មនុស្សគ្រប់ៗរូប ចូលរួមដាំដើមឈើគ្រប់ប្រភេទ និងជួយទប់និងបញ្ឈប់ការកាប់ឈើ រុករាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ យកសត្វព្រៃទុកសម្រាប់កូនចៅយើងជំនាន់ក្រោយ និងទៅថ្ងៃអនាគត។

លោកបានថ្លែងថា ការដាំដើមឈើ ត្រូវយកចិត្តទុកដាក់ថែទាំទើបលូតលាស់ល្អ បើមិនដូច្នោះទេ ច្បាស់ជាអសារបង់ជាមិនខាន។ ការងារដាំដើមឈើ ការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ គឺជាកិច្ចការរបស់យើងទាំងអស់គ្នា មិនមែនស្ថាប័នណាមួយឡើយ ព្រោះថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា និយាយរួមដោយឡែកខេត្តពោធិ៍សាត់ តែងតែបន្តនូវគោលនយោបាយ អាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ហេតុនេះសូមឱ្យបេះដូងប្រជាពលរដ្ឋខេត្តពោធិ៍សាត់គ្រប់រូប ក្លាយជាប្រពៃណីស្រឡាញ់ នៃការរួមគ្នាដាំដើមឈើ រួមគ្នាអភិរក្សធនធានព្រៃឈើ សត្វព្រៃ ជាគុណប្រយោជន៍របស់សង្គមជាតិ ស្របតាមកម្មវិធីកំណែទម្រង់វិស័យព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមរបាយការណ៍របស់លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត បានបណ្តុះកូនឈើ ប្រមាណ១៥ពាន់ដើម ក្នុងនោះកូនឈើ១០០ពាន់ដើម បានចែកជូនកូនឈើ ទៅតាមវត្តអារាម សាលារៀន អាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំ។ នៅក្នុងខេត្តបានចងក្រងបង្កើតសហគមន៍ព្រៃឈើ ៩៤កន្លែង គ្របដណ្តប់លើផ្ទៃដីជិត១៩ពាន់ហិកតា ដែលមានសមាជិកសរុបជាង១៦ពាន់នាក់។ ឆ្នាំនេះមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រារព្ធពិធីដាំកូនឈើ នៅលើផ្ទៃដី១,៥ហិកតា ដាំកូនឈើចម្រុះរួមមាន ឈើហូបផ្លែ ធ្នង់ក្រញូង គគីរ បេង អង្កាញ់ ស្តៅ ច្រេស ចំនួន២៦០០ដើម។ដោយឡែកនៅទីតាំងនេះ ក្នុងឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការដាំកូនឈើចម្រុះ១៦,៥០០ដើម រួចមកហើយ លើផ្ទៃដី១០ហិកតា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.