ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅ ស្រុកស្វាយទាប

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅ ស្រុកស្វាយទាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង:សមត្ថកិច្ច ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
បានបញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅ ស្រុកស្វាយទាប ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ាន់ សុីរ៉ូ ស្នងការរងទទួលផែនការងារព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួលដឹកនាំវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោកដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥.៣០នាទី នៅចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ១៦១-១៦២/១ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិនគរបាលច្រកទ្វាតំបន់ព្រំដែនព្រៃតាអី វរ:សេនាតូចការពារព្រំដែន៦១១បានចេញល្បាតនៅតាមបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន។

ហើយពេលនោះ ក៍បានជួបមុខសញ្ញាសង្ស័យជនជាតិវៀតណាមចំនួន០២នាក់ជិះម៉ូតូ០២គ្រឿង ដោយមានការសង្ស័យសមត្ត្ថកិច្ចក៍បានហៅអោយឈប់ដើម្បីត្រួតពិនិត្យកញ្ចប់កេះអីវ៉ាន់ដែលដឹកតាមតាមម៉ូតូ ពេលនោះជនសង្ស័យដឹងខ្លួនក៍ផ្តួលម៉ូតូនិងកញ្ចប់អីវ៉ាន់ចោលរូចរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម នៅពេលកម្លាំងយើងដេញតាមពីក្រោយ។

ប្រភពបន្តថា ខណៈនោះ ជនសង្ស័យបានដកអាវុធខ្លីបាញ់សំដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែមិនបង្ករអោយមានគ្រោះថ្នាក់មកលើកម្លាំងសមត្ថកិច្ចនោះទេ ។

នៅពេលត្រួតពិនិត្យកេះអីវ៉ាន់ដែលជនសង្ស័យទម្លាក់ចោលយើងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន: ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទកេតាមីនចំនួន០៩កញ្ចប់ ទម្ងន់សុទ្ធ៨៨៦៣,៧៣ក្រាម(៨គីឡូ៨៦៣.៧៣ក្រាម)- បង់អាវុធខ្លី០១ មានគ្រាប់០៤គ្រាប់
– សំបកផ្ទុះ០៣
– ម៉ូតូ០២គ្រឿង និងអត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០១សន្លឹក។

តាមរយះកិច្ចសហប្រតិបត្តិការនៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជាបានទាន់ពេលវេលានៅវេលាម៉ោង០៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ចវៀតណាមបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបាន០១នាក់នៅក្នុងទឹកដីប្រទេសវៀតណាម រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្នសំណុំរឿងរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.